វិធានការ​ក្តៅៈ​អ្នកជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​មិនអាច​ធ្វើដំណើរ​លើផ្លូវ​សាធារណៈ​បានទេ​

166

-​សមត្ថកិច្ច​នឹង​ពិនិត្យ​តាម​កាមេរ៉ា​សុវត្ថិភាព​តាមរក​អ្នក​ដែល​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​

(​ភ្នំពេញ​)៖​នាយ​ឧ​ត្ត​ម​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​បញ្ជាក់ថា នៅពេល​ខាងមុខនេះ​អ្នកជិះ​ម៉ូតូ​មិន​ពាក់​​មួកសុវត្ថិភាព និង​មិន​ឲ្យ​ធ្វើដំណើរ​នៅតាម​ដងផ្លូវ​សាធារណៈ​នោះទេ​។ ហើយ​អ្នក​អត់​ពាក់មួក​សុវត្ថិភាព​សមត្ថកិច្ច​នឹង​ហៅ​ឲ្យ​ឈប់​ទាំងអស់ បង្ខំ​ឲ្យ​ពាក់មួក​សុវត្ថិភាព​។

​ការ​ថ្លែង​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ចរាចរណ៍​របស់​អនុគណៈកម្មការ​ទី​២​នៃ​គណៈ​​កម្ម​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០១៧ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨​។​
​ ​
​នាយ​ឧ​ត្ត​ម​ម​សេនីយ៍ នេ​ត សាវឿន បាន​បញ្ជាក់ថា “​វិធានការ​រ​វ​បស់​សមត្ថកិច្ច គឺ​នគរបាល​ចរាចរណ៍​ទាំងអស់​ទូទាំងប្រទេស គ្រប់​ផ្លូវ គឺ​ចាប់ផ្តើម​ពិនិត្យ​អ្នក​អត់​មួក​ត្រូវ​ហៅ​ឈប់ ហើយ​ប្រាប់​គាត់​ថា ត្រូវ​ទៅរក​មួក ហើយ​ឲ្យ​តែ​អត់​ពាក់មួក​ហៅ​ទាំងអស់ នេះ​វិធានការ​ទី​១ ដែល​យើង​ត្រូវធ្វើ ហើយ​តាម​គំរោង​សូម​ធ្វើ​នៅ​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០១៨​នេះ គោលបំណង​របស់​យើង​កាត់បន្ថយ​គ្រោះថ្នាក់​អប់រំ​គាត់​​យូរហើយ ឥឡូវ​ត្រូវ​ចាប់បង្ខំ​គាត់ អីចឹង​អ្នកធ្វើដំណើរ​អត់​មួក​ត្រូវ​ឃាត់ ឃាត់​ហើយ​ប្រាប់​គាត់​ឲ្យ​ទៅរក​មួក​។ ​វិធានការ​ទី​២.​អ្នកជិះ​ម៉ូតូ​អត់​មួក​ត្រូវ​ឃាត់​ម៉ូតូ​ទុក ពេល​ទៅយក​មួក​បានប្រគល់​ម៉ូតូ​ឲ្យ​វិញ​។ វិធានការ​ទី​១.​កំណត់​ជា​ឱ​សាទ​នុ​វាទ អ្នកធ្វើដំណើរ​ទូទៅ​ជិះ​ម៉ូតូ​អត់​ពាក់មួក​អត់​អាចធ្វើ​ដំណើរ​លើផ្លូវ​សាធារណៈ​បានទេ​”​។​
​ ​
​អគ្គស្នងការ​នគរបាល​ជាតិ បាន​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៧ ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០១៦​គឺ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​​តិចជាង ប៉ុន្តែ​មាន​មនុស្ស​គ្រោះថ្នាក់​ច្រើនជាង​ឆ្នាំ​២០១៦​។ ហើយ​តាម​ការពិនិត្យ​ម៉ូតូ​ជិត​៨០​ភារ​យ ដែល​គ្រោះថ្នាក់​មកពី​អ្នកជិះ​ម៉ូតូ និង​ថ្មើរជើង​។ ហើយ​ជាទូទៅ​គ្រោះថ្នាក់​នោះ គឺ​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព​។ ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​អ្នកជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព ដើម្បី​ការពារ​អាយុជីវិត​។ រឿង​មិន​ពាក់មួក​សុវត្ថិភាព​ចរាចរណ៍​នេះ ត្រូវតែ​រឹតបន្តឹង​ថែម អត់​បន្ធូរដៃ​បានទេ ហើយ​ការ​រិត​បន្តឹង​នេះ គឺ​បំណង​មានតែ​មួយគត់​កាត់បន្ថយ​ការគ្រោះថ្នាក់ កាត់បន្ថយ​ការបាត់បង់​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែងថា គ្រោះថ្នាក​ចរាចរណ៍​ឆ្នាំ​២០១៧ បាន​កើ​ឡើង​ចំនួន​៣៥៣១​លើក បណ្តាលអោយ​ស្លាប់​ចំនួន​១.៧៨០​នាក់ និង​របួស​ចំនួន​៥.៥៣៩​នាក់ ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​មាន​អ្នកស្លាប់​១៦៨​នាក់ ខេត្តកណ្តាល​ចំនួន​១៦០​នាក់ និង​ខេត្តកំពង់ធំ​ចំនួន​១២៤​នាក់​។ ចំនួន​ជនរងគ្រោះ​ជា​មធ្យម​ក្នុង​មួយថ្ងៃ​ស្លាប់​ចំនួន ៤,៩​នាក់​និង​​របួស​ចំនួន​១៥,២​នាក់​។ មូលហេតុ​បើកបរ​លើស​ល្បឿន​កំណត់​៣៦​ភាគរយ មិន​គោរព​សិទ្ធិ​១៧​ភាគរយ មិន​ប្រកាន់​ស្តាំ​១៣​ភាគរយ វ៉ា​ជែង​១០​ភាគរយ បត់​១០​ភាគរយ ស្រវឹង​៩​ភាគរយ កត្តា​យានយន្ត​៣​ភាគរយ និង​ងងុយដេក​១​ភាគរយ​៕​ដោយ​៖​មុនី​រ័ត្ន​/sn

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​ការងារ​ចរាចរណ៍​

​អ្នកជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​