វិធានការ​ពន្យារកំណើត​ធ្វើឱ្យ​កើន​ហានិភ័យ​មហារីក​សុដន់​

158

​វិធានការ​ពន្យារកំណើត​ដោយ អ័រម៉ូន ដូចជា​ថ្នាំលេប​រាល់ថ្ងៃ និង កង​ដាក់​អាចធ្វើឱ្យ​កើន​៣៨​ភាគរយ​នូវ ហានិភ័យ​មហារីក​សុដន់​ចំពោះ​ស្ត្រី ។​

​កាន់តែ​ប្រើប្រាស់​វិធានការ​ពន្យារ កំណើត​ដោយ​អ័រម៉ូន ស្ត្រី​កាន់តែ​ងាយ កើត​មហារីក​សុដន់ ។ តាម CNN នេះ ជាការ​សន្និដ្ឋាន​ទើបត្រូវ​បាន​ពួក​អ្នក វិទ្យាសាស្ត្រ​ពីស​កល​វិទ្យាល័យ Copenhagen នៅ​ដា​ណឺ​ម៉ាក លើកឡើង ក្រោយ​រយៈពេល ១១ ឆ្នាំ នៃ​ការវិភាគ ទិន្នន័យ​របស់​ស្ត្រី​១,៨ លាន​នាក់ មាន អាយុ​ក្រោម ៥០ ឆ្នាំ ។​
​ ​
​ក្រុម​អ្នកស្រាវជ្រាវ​ឱ្យដឹងថា ស្ត្រី ដែល​ប្រើ​ថ្នាំលេប​, ថ្នាំ​ចាក់ និង​ដាក់​កង ក្រោម​១​ឆ្នាំ មាន​ហានិភ័យ មហារីក សុដន់​កើន​៩​ភាគរយ ។ ប្រសិន​អូស បន្លាយ​ពេលវេលា​ប្រើប្រាស់​លើស ១០ ឆ្នាំ ហានិភ័យ​ឡើងដល់ ៣៨​ភាគរយ ។​
​ ​
​លោក ដេ​វិត ហាន់​ធ័​រ (David Hunter) សាស្ត្រាចារ្យ​មួយរូប​នៅ សកល​វិទ្យាល័យ​មួយ​នៅ​អង់គ្លេស​បាន ឱ្យដឹងថា ទំនាក់ទំនង​រវាង​ថ្នាំ​ពន្យារ កំណើត និង​មហារីក​សុដន់ ត្រូវ​បានដឹង តាំងពី​យូរ​មកហើយ ។ ប៉ុន្តែ​ការ​ស្រាវ ជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដា​ណឺ​-​ម៉ាក បានបញ្ជាក់ “​គ្មាន​វិធី​ណា​ពុំ​នាំមក នូវ​ហានិភ័យ​” រាប់ទាំង​វិធី​ថ្មី​ដូច​ដាក់​កង ។​
​ ​
​ទោះបី​ការពន្យារ​កំណើត ដោយ អ័រម៉ូន​ធ្វើឱ្យ​កើន​ហានិភ័យ​មហារីក សុដន់​ក៏ដោយ​ក៏​លោក សាស្ត្រាចារ្យ ហាន់​ធ័​រ​ថ្លែងថា ហានិភ័យ​នឹង​ថយចុះ សន្សឹមៗ​ពេល​ឈប់​ប្រើប្រាស់ ។ ជាង នេះ ទៅទៀត លើ​ភាពជាក់ស្តែង មហារីក​សុដន់​តែង​កម្រ​កើត​នៅ​ស្ត្រី​វ័យ ក្មេង ។ រីឯ​ប្រសិន​ឈានចូល​វ័យ ៥០ ទៅ​៧០ ពេលវេលា​ដែល​ហានិភ័យ មហារីក​សុដន់​ឡើង​ខ្ពស់បំផុត​, ការពន្យារកំណើត ឬ អត់​ក៏​ពុំមាន​ឥទ្ធិពល ដល់​រាងកាយ​ទេ ៕ ប្រែ​សម្រួលៈ រតនៈ​