វិធីបណ្តុះកូនចេកឲ្យបានច្រើន!

2848
ចែករម្លែក
  • 31
    Shares

+ សម្ភារៈត្រូវមាន៖
– ជ្រើសរើសយកគល់ចេកដែលមានអាយុ៧ទៅ៨ខែ

– កាំបិត
– លាយល្បាយដី ជីកំប៉ុស អង្កាមដុត និងកំទេចចំបើង ម្រាប់យកមកដាំ
– កំបោរស្លាម្លូជាថ្នាំការពារការកើតផ្សិត។

+ វិធីធ្វើ៖
– ពុះគល់ចេកនោះពី ៤ទៅ១០ ចំណិតមើលតាមទំហំគល់ និងត្រូវពុះយកចំកន្លែងដែលមានភ្នែកពន្លក

– បន្ទាប់មកដាក់វាហាលថ្ងៃប្រមាណ ២០ទៅ៣០នាទី


– បន្ទាប់មកយកវាទៅជ្រលក់ក្នុងទឹកកំបោរការពារផ្សិត (លាយចូលគ្នាកម្រិត១ភាគ២០នៃទឹក) រយៈពេល ២០នាទី

– រួចដាក់ដាំនៅទីថ្នាលដែលបានរៀបចំរួចដោយដាក់ដីគ្របពីលើកម្រាស់កន្លះតឹក

– រយៈពេល ១៥ទៅ២០ ថ្ងៃវាចាប់ផ្តើមដុះហើយយើងអាចជីកយកមកដាំក្នុងថង់


– ១០ថ្ងៃក្រោយយើងអាចយកវាទៅដាំបាន ៕


អត្ថបទដោយ៖ អ៊ាង សុផល្លែត