វិធីសាស្ត្រ​កម្ចាត់​ក្តាម​កាត់​ស្រូវ​ក្នុង​ស្រែ និង​បឹង​ចិញ្ចឹម​ត្រី តាមបែប​ធម្មជាតិ មាន​ប្រសិទ្ធភាព​ពិតៗ​!

3875
ចែករម្លែក
  • 5
    Shares

​នេះ​ជា​បទពិសោធន៍​របស់លោក​ពូ កែវ សំអុល ដែលជា​កសិករ​រស់នៅ ភូមិ​ព្រះសង្ឃ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ គាត់​បាន​ចែករំលែក​វិធីសាស្ត្រ​ក្នុងការ​កម្ចាត់​ក្តាម ដែល​កាត់​ស​ន្ទុ​ង​ស្រូវ​របស់គាត់ ដែល​គាត់​អនុវត្ត ហើយ​ផ្តល់នូវ​លទ្ធផល​យ៉ាង​ភ្ញាក់ផ្អើល​!

​វិធីសាស្ត្រគឺ៖

– យក​ផ្លែ​ល្ពៅ​ខ្ចី​មក​កាប់​ចិញ្ច្រាំ​


– ព្រាច​ចូលក្នុង​ស្រែ​ដែល​ត្រូវ​ក្តាម​បំផ្លាញ​

– ក្រោយ​ព្រាច​ហើយ​រយៈពេល ២ ទៅ ៣ ថ្ងៃ សង្កេតឃើញ លែងមាន​ក្តាម​កាត់​ស្រូវ​ទៀតហើយ ។​

– ដោយ​ឃើញ​មាន​ប្រសិទ្ធភាព​ដូច្នេះ លោកពូ​បាន​កាប់​ចិញ្ច្រាំ​ល្ពៅ​ខ្ចី​នេះ ព្រាច​ដាក់​នៅក្នុង​បឹង​របស់គាត់ ដែលមាន​ចិញ្ចឹម​ត្រី ក្រោយពី​ការ​ព្រាច​ល្ពៅ​រយៈពេល ២ ថ្ងៃ ៣ ថ្ងៃ គាត់​សង្កេតឃើញថា ក្តាម លែង​ស៊ី​កូន​ត្រី​គាត់​ទៀត ហើយ​ឃើញ​ក្តាម​ងាប់​អណ្តែត​លើ​ផ្ទៃ​ទឹក ។​
– ផ្លែ​ល្ពៅ​ខ្ចី​វា​មាន​ជាតិ​ជ័រ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ក្តាម​ងាប់​បាន​ក្នុង​រយៈពេល ២ ទៅ ៣ ថ្ងៃ ក្រោយពី​បាន​ស៊ី​ផ្លែ​ល្ពៅ​នោះ ។​

​ដើម្បី​កំចាត់​ក្តាម​កាត់​សន្ទូង​ខ្ចីៗ គេ​ក៏​អាច​សាកល្បង​ប្រើ​រុក្ខជាតិ​មួយចំនួន​ដូចជា ជ្រ​លាត់​ដៃ ដើម​រលេះ​ជើង​ក្តាម ផ្លែ​ល្ពៅ​ខ្ចី​កាប់​ព្រាច​ដាក់​ក្នុង​ស្រែ ៕ ប្រភព​: អ៊ាង សុផល្លែត​