វិធីសាស្ត្រ​ក្នុង​ការយក​ល្ហុង​មកប្រើប្រាស់​សម្រាប់ធ្វើ​ថ្នាំ​ប្រឆាំង​សត្វល្អិត​

632

​សមាសធាតុ​ប្រឆាំងនឹង​សត្វល្អិត​ស្លឹក និង​ផ្លែ​ល្ហុង​ខ្ចី មាន​ផ្ទុក​សមា​សាព alkaloids, papain and cyanogenic glycosides ដែល​អាច​កម្ចាត់ និង​បណ្ដេញ​សត្វល្អិត និង​ពពួក​មីក្រូ​សរីរាង្គ ។​

+ ផ្នែក​ប្រើប្រាស់​៖
– ស្លឹក​

– គ្រាប់​

– ផ្លែ​ខ្ចី​

+ វិធី​ផ្សំ និង​វិធី​ប្រើប្រាស់​ថ្នាំ​៖
– ហាន់​ស្លឹក​ល្ហុង ១​គីឡូក្រាម​ឲ្យ​ល្អិត​
– ត្រាំ​ជាមួយ​ទឹក ១​លីត្រ ទុក​រយៈពេល ១​យប់​
– ច្របាច់ និង​ច្រោះ​ដោយ​ប្រើ​ស្បៃ

– យក​ទឹក​ថ្នាំ​ដែល​បាន​ទាំងអស់​លាយ​ជាមួយ​ទឹក ឬ​ទឹក​សាប៊ូម្សៅ ៤​លីត្រ (​សាប៊ូម្សៅ​ប្រមាណ ១​ក្ដាប់ដៃ​ល្មម​)
– ប្រើ​ជាមួយ​ទឹកសាប៊ូ​មាន​ប្រសិទ្ធភាព​ជាង​ទឹក​ធម្មតា​
– បាញ់ ឬ​ស្រោច​ទៅលើ​សត្វល្អិត​ដែល​បំផ្លាញ​ដំណាំ ។​

+ ប្រសិទ្ធភាព​លើ​សត្វល្អិត​៖
– ដង្កូវ​
– ទ្រី​ប​

– ពពួក​ណេ​ម៉ា​តូ​ត​
– ប៉ា​រ៉ាស៊ី​

– ពពួក​ផ្សិត​
– មីក្រូ​សរីរាង្គ ៕ ប្រភព​: អ៊ាង សុផល្លែត​