វិធីសាស្ត្រ​ដាំ​ដុះ​ដំណាំ​ឪឡឹក​ឲ្យ​បាន​ផ្លែ​ច្រើន​

868

+ ការរៀបចំ​ដី​៖
– ភ្ជួ​លហាល​ដី​ចំនួន​១០ ទៅ ១៥​ថ្ងៃ​។​
– ភ្ជួ​ល​ដី​ជម្រៅ ១៥ ទៅ ២០ ស​.​ម​។​

+ ការលើក​រង​៖
– ទទឹង​រង​៖ ទំហំ ១ ម៉ែត្រ និង​បណ្តោយ​តាម​លទ្ធភាព​ដី​តែ​មិនគួរ​អោយ លើ​លពី ១៥ ទៅ ២៥​ម៉ែត្រ ព្រោះ​ពិបាក​ក្នុងការ​ថែរក្សា​។​
– កំពស់​៖ នៅ​រដូវប្រាំង​ពី ២០ ទៅ ៣០ ស​.​ម និង​រដូវវស្សា ពី ៣០ ទៅ ៥០ ស​.​ម​
– ជី​ទ្រាប់​បាត​៖ ជាទូទៅ​ដី ២​ម៉ែត្រការ៉េ ប្រើ​ជីលា​មក​សត្វ​ចំនួន ៣​គីឡូ និង​ជីគីមី ២០-២០-១៥ ចំនួន ៦០​ក្រាម ច្របល់​ចូលក្នុង​រង​អោយបាន សព្វ​ល្អ​មុនពេល​ដាំ​។​
– ការ​គ្រ​បរង​៖ រង​អាច​គ្រប​បានជា​មួយ​ប្លា​ស្ទិ​ច ឬ​ចំបើង ដើម្បី​ការពារ ស្មៅ និង​ការហូរ​ច្រោះ​ដោយ​ទឹកភ្លៀង​។​

+ ការធ្វើ​រោង​បណ្តុះ​កូន​៖
​ការធ្វើ​រោង​បណ្តុះ​កូន​ជួយ​អោយ​កូន​ដុះ​លូត លាស់​បានល្អ កាត់បន្ថយ​ការ​រលួយ​កូន និង​ការពារ​កូន​ពី​ការឆ្លង់​ជំងឺ ពី​សត្វល្អិត រោង​បណ្តុះ​កូន​អាចធ្វើ​បាន​តាម​ទំហំ​ដូចខាងក្រោម​៖
– ដំបូល​រោង​៖ នៅ​រដូវវស្សា​ប្រើ​ប្លា​ស្ទិ​ច​ថ្លា និង​រដូវប្រាំង​ប្រើ​ស្បៃ​កាត់​ពន្លឺ ៥០% ដោយ​កំពស់​ដំ​បួល​ប្រវែង ២​ម៉េ​ត្រ​
– កំពស់​រាន​៖ ០.៨ ទៅ ១​ម៉ែត្រ​ពី​ដី​
– ទទឹង​រាន​៖ ០.៨ ទៅ ១​ម៉ែត្រ​
– ប្រើ​ស្បៃ​ជា​ជញ្ជាំង​ការកូន​ពី​សត្វល្អិត​។​

+ ការបណ្តុះ​កូន​
– ធ្យូង​អង្កាម ៣​ភាគ (​ត្រាំ​ទឹក ២​យប់​), លាមក​សត្វ​/​កំ​ប៉ុ​ស្ត​ន៏ ២​ភាគ (​ម៉ត់​ល្អ​) និង​ដី​មាន​ជីជាតិ ឬ​ដីដំបូក ១​ភាគ (​ម៉ត់​ល្អ​) លាយ​ច្របល់​គ្នា​អោយ​សព្វ​រួច​ដាក់​ចំហុយ​រយៈពេល​មួយ​ម៉ោង​។​

+ ការបណ្តុះ​គ្រាប់​
– យក​គ្រាប់​ដាក់ពង្រាយ​ទៅក្នុង​ក្រណាត់​ដែល​ជកទឹក ហើយ​រុំ​គ្រាប់ នោះ​អោយ​ហប់​ល្អ​
– យក​គ្រាប់​ទៅ​ផ្អាប់​រយៈពេល ២ ទៅ ៣​យប់​
– ស្រោច​ទឹក​លើ​ក្រណាត់​អោយ​សើម​រហូត​
– យក​គ្រាប់​ដែល​បែក​មាត់ចាប់ ដាក់​ក្នុង​ថាស់​បណ្តុះ ១​គ្រាប់ ១​រន្ធ​
– កប់​គ្រាប់​ជម្រៅ ១/៣ នៃ​គ្រាប់​
– ស្រោច​ទឹក​កូន​អោយ​ទៀងទាត់​។​

+ ការដាំ​កូន​៖
– ពេល​កូន​ឪឡឹក​មាន​អាយុ ៤ ទៅ ៥​ថ្ងៃ​ត្រូវដាក់​កូន​អោយ​ត្រូវ​ពន្លឺ​ថ្ងៃ និង​បន្ថយ​ការ​ស្រោច​ទឹក​។​
– កូន​ឪឡឹក​អាច​ដាំ​បាន​នៅ​អាយុ ១០ ទៅ ១២ ថ្ងៃ​។​

+ ការដាក់​ជី​
– ជី​ត្រូវដាក់​រយៈពេល ៧ ទៅ ១០​ថ្ងៃ​ម្តង (​បើ​ដីខ្សាច់​) ប្រសិនបើ​ដី​ល្បាយ​ច្រើនជាង​ខ្សាច ត្រូវដាក់​ជី ១៥​ថ្ងៃ​ម្តង់​។​
– ប្រភេទ​ជី​ដែល​ត្រូវដាក់​ចំបង​មាន​បី​ប្រភេទ គី ជី ៤៦-០-0 ជី ២០-២០-១៥ និង​ជី ០-០-៦០
– ត្រូវ​ចង់ចាំ​ថា​ដាក់​ជី​រួច ទើប​អាច​ស្រោច​ទឹកបាន​
– កប់​ជី​ក្នុង​រន្ធ ចោះ​ពីរ រន្ធ​សង់ខាង​រណ្តៅ​ចំងាយ​ពី​គល់​ដំណាំ ៨ ទៅ ១២ សង់ទីម៉ែត្រ ទៅតាម​អាយុ​ដំណាំ​។​

+ ការ​ស្រោច​ទឹក​៖
– ត្រូវ​ស្រោច​ទឹក​នៅពេល​ព្រឹក ដោយ​ប្រើ​ប្រព័ន្ធ​តំណក់ទឹក ឬ​ប​ញ្ជូ​លតា​ម​ពោះ​រង​ក៏បាន​។​
– ឪឡឹក​ជា​ប្រភេទ​ដំនាំ​ត្រូវការ​ទឹក ដូចនេះ​ត្រូវ​ស្រោច​ទឹក​អោយបាន ទៀងទាត់​ល្អ​។​


+ ការ​កាត់​ខ្នែង​
– ការ​កាត់​ខ្នែង​ឪឡឹក​ត្រូវធ្វើ​នៅពេល​វា​មាន​ស្លឹក ៥ ហើយ​បន្ទាប់មក​យើង ត្រូវ​កាត​ត្រួយ​មេ​ចេញ​។ បន្ទាប់មកទៀត​ត្រួយ​ផ្សេងៗ​និ​ឹ​ង​ដុះ​មក ដូច​នោះ​យើង​ត្រូវ​កាត​ត្រួ​ច​ដែល​ដុះ​ចេញមក​នោះ​ទៀត ដោយ​ទុក​តែ ២ ទៅ ៣​ត្រួយ​ណា​ដែល​ល្អ​បាន​ហើយ​។ ដូចនេះ​យើង​ទទួលបាន ឪឡឹក​មួយ​ដើម​មាន​មែក​តែ​ពីរ​ទេ ហើយ​មែក​នោះ​ទៀតសោត យើង​ត្រូវ​ទុក​ផ្លែ​តែ ១ ទៅ ២ បាន​ហើយដោយ​ទុក​តែ​ផ្លែ​ណា​ដែល​ល្អ​ជាងគេ​។​

+ ជម្ងឺ និង​សត្វល្អិត​
– ជ​ម្អឹ​ដែល​ច្រើន​កើតមាន​លើង​ចំពោះ​ដំនាំ​ឪឡឹក​មាន ជំងឺ​ទុំ​លឿង​ស្លឹក ជំងឺផ្សិត​ម្សៅ ជំងឺ​រលួយ​ផ្លែ ។​ល​។​
– សត្វល្អិត​ដែល​ច្រើន​កើតមាន​ចំពោះ​ដំនាំ​ឪឡឹក​មានដូចជា ទ្រី​ប រុយ​ស ចៃ ដង្កូវ​សី​ញេ ។​ល​។​

+ ការប្រមូល​ផល​៖
– ឪឡឹក​អាច​ប្រមូល​ផល​បាន​នៅ​អាយ ៦៥ ទៅ ៧៥​ថ្ងៃ អាស្រ័យ​តាម ពូជ​។​
– ត្រូវ​បេះ​ផ្លែ​ឪឡឹក​អោយ​ជាប់​ទង​ដើម្បី​រក្សា​គុណភាព​ផ្លែ ៕ ប្រភព​:​អ៊ាង សុផល្លែត​