វិធីសាស្ត្រ​ថ្មី​ដើម្បី​កុំអោយ​ចោរលួច​ម៉ូតូ​! បុរស​ម្នាក់​ភ្ញាក់​ដឹងខ្លួន​ឡើង​ដោយ​ក្បាល​នៅជាប់​ប្រឡោះ​កង់​និង​ស៊ី​ម៉ាំង​ម៉ូតូ​

1102
ចែករម្លែក

ហេតុការណ៍បែបនេះប្រហែលលើកទី១នៅលើលោក គឺបុរសម្នាក់ដេកលក់អស់មួយយប់ដោយដាក់ក្បាលនៅប្រឡោះកង់និងបំពង់ស៊ីម៉ាំងទោចក្រយានយន្តរបស់ខ្លួន។

ពួកអ្នកភូមិវៀតណាមបានប្រទះឃើញបុរសនេះដេកលក់ដោយក្បាលនៅជាក់ប្រឡោះកង់ក្រោយនិងបំពង់ស៊ីម៉ាំងទោចក្រយានយន្ត ហើយបើងើបចេញក៏មិនរួចដែរដោយសារប្រឡោះនោះតូចជាងទំហំក្បាល តែមិនដឹងជាយ៉ាងដូចម្តេចបានជាក្បាលបុរសនេះនៅទៅប្រឡោះនោះកើត។

បុរសដែលគេមិនស្គាល់ឈ្មោះនេះត្រូវបានធ្វើអោយភ្ញាក់ដោយសារតែសម្លេងរបស់អ្នកចោមរោមមើល និងបុរសម្នាក់បានព្យាយាមពង្រីកប្រឡោះជាមួយនឹងម៉ាឡេតដោះប៊ូឡុងភ្ជាប់ស៊ីម៉ាំងជាមួយតួទោចក្រយានយន្ត។

តាមពិតរូបនេះត្រូវបានគេថតតាំងពីខែឧសភាឆ្នាំ២០១៨ នៅក្នុងខេត្ត ឡាយ ចាវ វៀតណាមខាងជើង។

បុរសនេះថែមទាំងមិនអាចចងចាំថាខ្លួនដេកនៅប្រឡោះកង់និងស៊ីម៉ាំងនេះយ៉ាងដូចម្តេចផង តែសាក្សីបានអោយដឹងថា បុរសនេះបានផឹកសុរាកាលពីមួយយប់មុន។

ក្រោយពីត្រូវបានរំដោះចេញពីកង់ម៉ូតូ បុរសនេះបានអង្គុយអង្អែលកហើយអ្នកភូមិនាំគ្នាពិនិត្យមើលម៉ូតូនិងនាំគ្នាសើចហួសចិត្ត៕ដោយ៖វាសនា

ទំនងជាស្រវឹងខ្លាំងពេកបានជាអត់ដឹងថាខ្លួនឯងដេកដាក់ក្បាលចូលប្រឡោះកង់និងស៊ីម៉ាំងមូតូដោយវិធីណា