វិធីសាស្ត្រ​បំបាត់​បញ្ហា​មុន និង​ស្នាម​ជាំ ក្រោយពេល​សម្រាលកូន​រួច​

1410
ចែករម្លែក

ការ​មាន​ផ្ទៃពោះ នឹងធ្វើ​ឲ្យ​រាងកាយ​របស់​មនុស្ស​ស្រី​មានការ​ផ្លាស់ប្តូរ​ជាច្រើន​។ ការប្រែប្រួល​អ័រម៉ូន អាចធ្វើ​ឲ្យ​ស្បែក​ស្ត្រី​ជា​ម្តាយ​ប្រែជា​គ្រើម ស្ងួត បែក​ស្រកា ឡើង​ជាំខ្មៅ និង​កើត​សង្វារ​។

​ខាងក្រោម​នេះ គឺជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ចំនួន ដែល​អ្នក​ម្តាយ​គ្រប់រូប​គួរ​អនុវត្តតាម ដើម្បី​កាត់បន្ថយ​បញ្ហា​ស្បែក​អំឡុងពេល និង​ក្រោយពេល​មាន​ផ្ទៃពោះ​។​

1. ចំពោះ​បញ្ហា​កើតមុន​
– ត្រូវ​ប្រាកដថា អ្នក​បាន​លាង​សម្អាត​មុខ​របស់​អ្នក​ដោយ​ទឹកស្អាត​ពីរដង​ក្នុង​មួយថ្ងៃ​
– អ្នក​អាច​ដុះខាត់​ស្បែក​ស្រាលៗ​រៀងរាល់​អាទិត្យ​
– អ្នក​អាច​លាប​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ដើម្បី​ផ្តល់​សំណើម និង​កម្ចាត់​ជាតិ​ខ្លាញ់​នៅលើ​ស្បែក​
– អ្នក​អាច​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​ផ្សំ​ពី​ធម្មជាតិ​បន្តិចបន្តួច ដូចជា​ប្រទាល​កន្ទុយក្រពើ ត្រសក់ និង​ប៉េងប៉ោះ​ជាដើម​។​

2. សម្រាប់​បញ្ហា​ឡើង​ជាំ ឬ​ចំណុច​អុច​ខ្មៅ​លើ​ស្បែក
– ចំណុច​អុច​ខ្មៅ​នៅលើ​មុខ​របស់​អ្នក​អាច​នឹង​ធូរស្រាល ហើយ​ទំនងជា​នឹង​បាត់​ទៅវិញ បន្ទាប់ពី​ការ​សម្រាលកូន​បាន​មួយឆ្នាំ​
– ដើម្បី​ធានាថា វា​នឹងមិន​កាន់តែ​ធ្ងន់ធ្ងរ​នោះ អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​ប្រើប្រាស់​ឡេ​ការពារ​កម្តៅ ថ្ងៃជា​រៀងរាល់ថ្ងៃ ទោះបីជា​អ្នកមាន​អារម្មណ៍​ថា មិនសូវ​ចេញ​ក្រៅ​ផ្ទះ​ក៏ដោយ​
– ផ្តល់​សំណើម​ដល់​ស្បែ​កដោយ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ប្រើ​ផលិតផល​ថែរក្សា​ស្បែក ផ្សំ​ពី​ផលិតផល​ធម្មជាតិ​៕ ដោយ: www.health.com.kh / អត្ថបទ ៖ ឈឹម សៅ​ភា​រ៉ា​