វិធី​កម្ចាត់​ក្លិនស្អុយ​ទ្រុង​សត្វ​ចិញ្ចឹម ហើយ​អាច​យក​ជី​ទឹក​នេះ ស្រោច​ផ្កា បន្លែ ផ្លែឈើ ស្រូវ​ផងដែរ

3178
ចែករម្លែក
  • 14
    Shares

សម្រាប់​បងប្អូន​អ្នក​ចិញ្ចឹមសត្វ​តែងមាន​បញ្ហា​ជាមួយ​ក្លិនស្អុយ​ដល់​អ្នកជិតខាង ។​

​ថ្ងៃនេះ​សូម​ចូលរួម​ចែករំលែក​បទពិសោធន៍ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំងនេះ​ដូចខាងក្រោម ៖

+ សមាសធាតុ​ផ្សំ​៖
– ស្ករ​រងូ ឬ​ស្ករត្នោត ១០cc
– មេជី ១០cc
– ទឹក​អង្ករ (​យក​ទឹក​ទី​១) ៩០០ ម​.​ល​

+ វិធី​ធ្វើ​
– ដំបូង​យក​ស្ករ​រងូ ឬ​ស្ករត្នោត​ចាក់​ចូលក្នុង​ទឹក​អង្ករ​រួច​កូរ​អោយ​សព្វ​ល្អ ។ បន្ទាប់មក​យក​មេជី ចាក់​ចូល ហើយ​កូរ​អោយ​សព្វ (​បើ​បងប្អូន​ចង់​ធ្វើ​ច្រើន​អាច​បន្ថែម​តាម​រូបមន្ត​ខាងលើ​) ។ ក្រោយមក​ច្រក​ធាតុ​ផ្សំ​នេះ ចូលក្នុង​ដបទឹកក្រូច ឬ​ឧបករណ៍​ដាក់​ទឹក​ផ្សេងៗ​ទៀត ដោយ​ទុក ចន្លោះ​ប្រហែល ៥% នៃ​ដប ។ ផ្អាប់​ទុក​រយៈពេល ៧​ថ្ងៃ អាច​ប្រើ​បាន ។ បើក​គំរប​រាល់ថ្ងៃ ដើម្បី បញ្ចេញ​ហ្កា​ស ។​

+ វិធី​ប្រើ​
– យក​ជី​ទឹក​អង្ក​នេះ​ចំនួន​១​លីត្រ លាយ​ទឹក​ធម្មតា​ចំនួន​១០-២០​លីត្រ បាញ់​លើ​ទ្រុង​សត្វ លាមក​សត្វ កន្លែង​ដែលមាន​ក្លិនស្អុយ​
– បើ​កន្លែង​ស្អុយ​ខ្លាំង​សូម​ប្រើ​ជី​ទឹក​អង្ក​នេះ​សុទ្ធ​

– អាច​យក​ជី​ទឹក​នេះ ចាក់​ចូលក្នុង​បង្គន់​អនាម័យ ជួយ​កាត់បន្ថយ​ការ​ស្ទះលូ និង​ជួយ​បំបាត់​ក្លិន ស្អុយ​យ៉ាង​មាន​ប្រសិទ្ធភាព​
– អាច​យក​ជី​ទឹក​នេះ ស្រោច​ផ្កា បន្លែ ផ្លែឈើ ស្រូវ​
– សូម​ប្រើប្រាស់​ជី​ទឹក​អង្ក ៥-៧​ថ្ងៃ​ម្ដង​ទើប​ល្អប្រសើរ ៕ ប្រភព​: អ៊ាង សុផល្លែត​