វិធី​កម្ចាត់​ដង្កូវមេអំបៅ​ដោយ​ប្រើ​ស្លឹកគ្រៃ​

2478

១. សមាសធាតុ​ប្រឆាំងនឹង​សត្វល្អិត​
​ប្រេង ដែល​ចម្រាញ់​ចេញពី​ដើម និង​ស្លឹកគ្រៃ​មាន​ផ្ទុក​សមាសធាតុ Monoterpenes (Citral-3,7 dimethy-2,6- Octadienal) ដែល​អាច​បណ្ដេញ សម្លាប់​សត្វល្អិត និង​មី​ក្រុង​បង្ក​ជំងឺ​លើ​រុក្ខជាតិ ។​

២. ផ្នែក​ប្រើប្រាស់​
– គល់​
– ស្លឹក​


៣. វិធី​ផ្សំ និង​វិធី​ប្រើប្រាស់​
– ចិញ្ច្រាំ ឬ​បុក​ស្លឹកគ្រៃ​តាម​បរិមាណ​ដែល​ចង់បាន​ឲ្យ​ម៉ដ្ឋ​ល្អ​
– ត្រាំ​ស្លឹកគ្រៃ ដែល​បុក​រួច​ក្នុង​ទឹក ក្នុង​បរិមាណ ២៥​ក្រាម ទឹក ១​លីត្រ រយៈពេល ២-៣ ម៉ោង​
– រួច​យក​ទឹក​ស្លឹកគ្រៃ​ទៅ​បាញ់ ឬ​ស្រោច​លើ​រុក្ខជាតិ​ដែល​ទទួលរង​ការបំផ្លាញ​ពី​សត្វល្អិត ៕ ប្រភព​: អ៊ាង សុផល្លែត​