+ គ្រឿងផ្សំ និងសំភារៈ៖
– ធុងទឹកចំណុះ (២០០លីត្រ)
– ស្ករត្នោត (២គីឡូក្រាម)
– ទឹកស្អាត (៣០លីត្រ)
– ផ្លែម្នាស់ (៥គីឡូក្រាម)
+ របៀបធ្វើ
– យើងត្រូវចិតផ្លែម្នាស់ស្ដើងៗ រួចដាក់ចូលក្នុងធុង
– ចាក់ស្ករទាំងអស់ចូល
– ចាក់ទឹក៣០លីត្រចូល រួចកូរវាឲ្យសព្វល្អ
– ជាចុងក្រោយយើងត្រូវគ្របវាទុករយៈពេល២០ថ្ងៃ
+ របៀបប្រើ
– ដួសទឹកដែលត្រាំនោះមកស្រោចនៅលើកន្លែងដែលមានស្មៅដុះ
*បញ្ជាក់: ត្រូវស្រោចនៅពេលដែលថ្ងៃក្ដៅខ្លាំង និងគ្មានភ្លៀង ៕ ប្រភព: អ៊ាង សុផល្លែត