វិធី​ក្នុង​ការបង្កើត​អរ​ម៉ូ​ន​ជំនួយ​ឫស​

184

ជា​វិធី​ងាយ​ក្នុង​ការបង្កើត​អរ​ម៉ូ​ន​ជំនួយ​ឫស ដែលជា​បច្ចេកទេស​កសិក​ម្មធម្ម​ជាតិ ចំណាយ​តិច​ដោយ​មិន​ប្រើ​ថ្នាំ​គីមី ។​

+ ធាតុ​ផ្សំ​រួមមាន​៖
– ភេសជ្ជៈ M150 ឬ​ភេសជ្ជៈ​គោ​ជល់ 1 កំប៉ុង​
– ប៊ីចេង មួយ​ស្លាបព្រា​បាយ​
– កាពិ​មួយ​ស្លាបព្រា​បាយ

+ របៀប​ធ្វើ​
– លាយ​គ្រឿងផ្សំ​ទាំងបី​ចូល​កូរ​ឲ្យ​សព្វ​ល្អ បន្ទាប់មក​យកទៅ​លាប​នៅ​កន្លែង​ណា​ដែល​ត្រូវ​ផ្សាំ ។


– ដំបូង​ត្រូវ​ចិត​សំបក​ចេញ​កន្លែង​ដែល​ត្រូវ​ផ្សាំ រួច​យក​ទឹក​ថ្នាំ​ទៅ​លាប​ឲ្យ​សព្វ​ដល់​ផ្នែក​ចុង​ខាង​កន្លែង ដែល​ចិត​សំបក មុននឹង​ដាក់​ផ្សាំ ៕ ប្រភព​: អ៊ាង សុផល្លែត​