វិធី​ងាយៗ​កម្ចាត់​សត្វល្អិត​ក្នុង​សួន​បន្លែ​

4008
ចែករម្លែក
  • 37
    Shares

​សត្វល្អិត​ក្នុង​សួន​បន្លែ​លែង​ជា​បញ្ហា​ទៀតហើយ​ជាមួយ​ដំណោះ​ងាយៗ​ខាងក្រោម​នេះ​។ មនុស្ស​ភាគច្រើន​មិនបាន​ដឹង​បញ្ហា​ក្នុង​សួនច្បារ​ភាគច្រើន​អាច​ដោះស្រាយ​យ៉ាង​ងាយ​ដោយ​ប្រើ​ម្សៅ​មេនំ​ប៉័ង (Baking Soda) នោះទេ​! អាន​បន្តថា​តើ​បញ្ហា​អ្វីខ្លះ​ដេ​ល​ម្សៅ​នេះ​អាចជួយ​ដោះស្រាយបាន​។​

១.​ផ្សិត​
​លាយ​ម្សៅ​មេនំ​ប៉័ង ៤​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​៤​លីត្រ​។ អ្នកនឹង​ទទួលបាន​ទឹក​កម្ចាត់​ផ្សិត សម្រាប់​រុក្ខជាតិ​របស់​អ្នក​ជាមិនខាន​។​


២ .​ដង្កូវ​
​លាយ​ម្សៅ​មេនំ​ប៉័ង និង​ទឹក​ឱ្យ​ស្មើ​បរិមាណ​គ្នា រួច​ស្រោច​លើ​រុក្ខជាតិ​ដូចជា ស្ពៃក្តោប ឬ​ស្ពៃ​ប្រូ​ខូ​លី​។ ដង្កូវ​នឹង​រត់​គេ​ចេ​ច​ញ​មិន​ចាំ​ស្អែក​នោះឡើយ​។​


៣. ផ្កា​
​លាយ​ម្សៅ​មេនំ​ប៉័ង ១​ស្លាបព្រា​កាហ្វេ និង​ទឹក​ប្រហែល​កន្លះ​លីត្រ រួច​ស្រោច​លើ​ផ្កា​ផ្កា​នោះ​នឹង​ឆាប់ លូតលាស់ និង​រីក​យ៉ាង​ស្រស់ស្អាត​។​


៤. ផ្កា​ស្រស់​ល្អ​បានយូរ​


​មុនពេល​ដាក់​ដី​ចូល​ផើង សូម​ដាក់​ស្រទាប់​ម្សៅ​មេនំ​ប៉័ង​ស្តើង​មួយ​នៅ​ចំ​កណ្តាល​ដី​សម្រាប់​ដាក់ ផើង​នោះ​។ វា​នឹង​ជួយ​រក្សា​ផ្កា​ដែល​ដាំ​ក្នុង​ផើង​ស្រស់​បានយូរ​។​

៥. ស្រមោច​
​គ្រាន់តែ​លាយ​ម្សៅ​មេនំ​ប៉័ង និង​ទឹកខ្មេះ​មួយចំនួន​តូច រួច​ស្រោច​ចូល​រន្ធ​ស្រមោច វា​នឹង​ងាប់​មួយ​រំពេច​។​


៦. ខ្ចៅខ្យង​
​ម្សៅ​មេនំ​ប៉័ង​អាច​កម្ចាត់​ខ្ចៅខ្យង​យ៉ាង​ឆាប់រហ័ស​។ ច្បិច​ម្សៅ​មេនំ​ប៉័ង​មួយ​ចឹប រោយ​ពីលើ​ខ្ជៅ​ខ្យង វា​នឹង​ងាប់​មួយ​រំពេច​។ តែ​ត្រូវ​ចាំ​កុំ​រោយ​ច្រើនពេក​ប្រយ័ត្ន​ងាប់​ស្លឹក​រុក្ខជាតិ​៕ ដោយ​: អ៊ាង សុផល្លែត​