វិធី​ងាយៗ​ក្នុងការ​ការពារ​ស្បែក​ឱ្យមាន​សុខភាព​ល្អ និង​ស្រស់ស្អាត​

856
ចែករម្លែក

​ទម្លាប់​ថែរក្សា​ស្បែក​ឱ្យមាន សុខ​ភាពល្អ​អាចធ្វើឱ្យ​អ្នក​មើលទៅ​នៅ ក្មេង​ជាង​មុន និង​បន្ថយ​ការ ប្រឈម​នឹង ជំងឺមហារីក​ស្បែក​ផង​។ ខណៈពេល ដែល​ការប្រើ​ថ្នាំលាប​ក្រែ​ម និង​សេរ៉ូម ភ្នែក​អាច​ទប់ស្កាត់​ឥទ្ធិពល​នៃ​ភាព​ចាស់ ក៏ដោយ តែ​ក៏​មិនមាន​អ្វី​អាច​ប្រើ​ជំនួស​ទម្លាប់​ថែរក្សា សុខភាព​ស្បែក​ដែល​ល្អ បានដែរ​។ ដើម្បី​ថែរក្សា​ស្បែក​ឱ្យនៅ​ល្អ គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖

-​ការពារ​ស្បែក​អ្នក​ពី​ពន្លឺ​ព្រះ អាទិត្យ​តាមរយៈ​ការ​ស្លៀកពាក់​ជិតៗ ពាក់មួក និង​លាប​ឡេ​ការពារ កម្តៅ​ព្រះអាទិត្យ
-​ពាក់​វ៉ែនតា​ការពារ​ពន្លឺព្រះអាទិត្យ ដើម្បី​បន្ថយ​ការកើត​ជ្រួញ​នៅ​ជុំវិញ​ភ្នែក​
-​មិនត្រូវ​ប្រើប្រាស់​គ្រែ​អាំង​ថ្ងៃ នៅក្នុង​ផ្ទះ​ឡើយ​
-​ចូរ​លាប​ក្រែ​ម​ផ្តល់​ថ្ងៃ ​ ​
-​ចូរ​លាងមុខ​ពីរដង​ក្នុង​មួយថ្ងៃ ជាមួយនឹង​ផលិតផល​លាង​សម្អាត មាន​ជាតិ​កាត់​តិចតួច​។​
-​កុំ​ជក់បារី​
-​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន
-​គេង​ឱ្យបាន​គ្រប់គ្រាន់​នៅពេល​យប់ ៕ ដោយ​: health.com.kh