វិធី​ងាយៗ​ក្នុងការ​ធ្វើ​ឲ្យ​ស្បែក​នៅ​កមាន​លក្ខណៈ​ក្មេង​ជាង​វ័យ​ឡើងវិញ​

874
ចែករម្លែក

​មនុស្ស​យើង​ភាគច្រើន​តែងតែ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការព្យាបាល​ស្បែក​មុខ​ប៉ុណ្ណោះ​ដើម្បី​ទទួលបាន​ភាពស្រស់ស្អាត និង​ទាក់ទាញ​។ ប៉ុន្តែ​និយាយ​អំពី​ស្បែ​កនៅ​ក​វិញ​ក៏​ជា​ផ្នែក​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​ដែរ ព្រោះ​ស្បែក​នៅត្រង់​តំបន់​នេះ​ក៏​អាច​ក្លាយទៅជា​ស្តើង និង​ជ្រីវជ្រួញ​នៅពេល​អាយុ​កាន់តែច្រើន​។ យ៉ាងណាមិញ ខ្ញុំ​សូម​ណែ​នាំនូវ​វិធីសាស្ត្រ​ងាយៗ​មួយចំនួន​ដែល​អាច​ផ្តល់​ភាព​ក្មេង​វ័យ​ឡើងវិញ ក៏ដូចជា​រក្សា​ភាពស្រស់ស្អាត​ដល់​ស្បែ​កនៅ​តំបន់​ក​នេះ​យូរអង្វែង​។

​ប្រើ​វិធី​តា​មីន C

វីតាមីន C ត្រូវបាន​គេ​ស្គាល់​ថា​អង់​ទី​អុកស៊ីដ​ង់ ហើយ​វា​ពិត​ជាមាន​ប្រយោជន៍​ខ្លាំងណាស់​ពេល​ប្រើប្រាស់​វា​ជា​ថ្នាំ​បំប៉ន ឬ​ទទួលបាន​តាមរយៈ​ចំណីអាហារ​។ តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ក្រែ​ម​ការពារ​កម្តៅ​ព្រះអាទិត្យ និង​ផ្តល់​សំណើម​ដែលមាន​ផ្សំគ្នា​នឹង​វីតាមីន C ច្រើន​តែមាន​ប្រសិទ្ធភាព​កាន់តែខ្លាំង​ក្នុងការ​ការពារ​ស្បែក​។

​ចៀសវាង​ការខូចខាត​ដោយ​ពន្លឺព្រះអាទិត្យ​

​ស្បែក​នៅ​ក​មិន​ខុសគ្នា​នឹង​ស្បែ​កនៅ​កន្លែង​ផ្សេងៗ​ឡើយ គឺ​ងាយ​រង​ការខូចខាត​ដោយសារតែ​កម្តៅ​ព្រះអាទិត្យ​ណាស់ ជាពិសេស​រដូវក្តៅ​តែម្តង​។ ហេតុ​ដូច្នេះហើយ ចូរ​ប្រើប្រាស់​ក្រែ​ម​ការពារ​កម្តៅ​ព្រះអាទិត្យ​យ៉ាងហោចណាស់​ក៏មាន​ជាតិ​ស័​ង្គ​សី និង Titanium ដែល​អាច​ទប់ស្កាត់​ទាំង​កាំរស្មី​យូ​វី​អេ និង​យូ​វី​ប៊ី​បាន​។

​ហាត់ប្រាណ​ទៀងទាត់​

​ការហាត់​ប្រាណ​ដោយ​ផ្តោត​សំខាន់​ទៅលើ​ក​ជាពិសេស​នឹងមាន​ប្រយោជន៍​បំផុត​ក្នុង​ការផ្តល់​ភាពរឹងមាំ​ដល់​ស្បែក និង​ភាព​ក្មេង​វ័យ​តែម្តង​។ អ្នក​ដែល​ហាត់ប្រាណ​យ៉ាងហោចណាស់ ២​ដង​ក្នុង​មួយ​សប្តាហ៍​នឹងមាន​ស្បែ​កក​ក្រាស​ជាង និង​យឺត​ជាង​អ្នក​មិនបាន​ហាត់​។ ការហាត់​ប្រាណ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ធ្វើ​ឲ្យ​ចរន្តឈាម​ដែល​ផ្គត់ផ្គង់​អុកស៊ីសែន​បាន​កាន់តែ​ល្អ​។

​ប្រើ​ថ្នាំ​បំប៉ន​កូ​ឡា​ជែ​ន​

​អ្វី​ទៅជា​កូ​ឡា​ជែ​ន​? វា​គឺជា​ផ្នែក​មួយ​នៃ​ជាលិកា​ត​ភ្ជាប់​ក្នុង​ស្បែក​ដែល​ជួយ​ដល់​ភាពរឹងមាំ តឹង​ណែន និង​ផ្តល់​កោសិកា​ស្បែក​ថ្មី​ឡើងវិញ​។ គេ​និយាយទៀតថា កូ​ឡា​ជែ​ន​គឺជា​សារធាតុ​ដ៏​សំខាន់​សម្រាប់​ភាពយឺត​របស់​ស្បែក​តែម្តង​។ ដូច្នេះហើយ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​កាន់តែ​ល្អ អ្នក​ក៏​គួរតែ​ប្រើ​ថ្នាំ​បំប៉ន​កូ​ឡា​ជែ​ន​ណា​ដែលមាន​គុណភាព​ដែរ​។

​ញ៉ាំ​អាស៊ីត​ខ្លាញ​មុនពេល​ចូល​គេង​ពេលយប់​

​ចូរ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី និង​ប្រាំមួយ​ដូចជា ត្រី​សាល​ម៉ុង សា​ឌី​ន ផ្លែ​ប័​រ ស្ពៃ​ស្ពី​ណា​ច គ្រាប់​ល្ពៅ ជាដើម មុនពេល​ចូល​គេង​។ នេះ​ដោយសារតែ​អាស៊ីត​ខ្លាញ់​ង​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផលិត​កូ​ឡា​ជែ​ន និង​បង្កើត​កោសិកា​ស្បែក​ថ្មី​។ អ្នក​គួរតែ​ញ៉ាំ​អាហារ​ទាំងនេះ​ប្រមាណ ៤​ម៉ោង​មុនពេល​ចូល​គេង​៕ ដោយៈ health.com.kh