វិធី​ងាយៗ​ក្នុងការ​បំបាត់​រោគសញ្ញា​នៃ​ការ​រាំងរដូវ​

1802
ចែករម្លែក
  • 3
    Shares

​បន្ថយ​ការ​ក្តៅ​ពេញ​ខ្លួន ចូរ​កុំ ភ្លេច​តាមដាន​ខ្លួនឯង​ថា​អ្វីខ្លះ​ដែល​អាច ជួយ​បំបាត់​ការ​ក្តៅ​ពេញ​ខ្លួន​។ កាហ្វេ​អ៊ី​ន គ្រឿង​ស្រវឹង ឬ​ស្ត្រេ​ស​សុទ្ធតែ​ជាដើម ហេតុនាំឱ្យ​ក្តៅ​ពេញ​ខ្លួន​។ នៅពេល​ការ ក្តៅ​កើតឡើង ចូរ​ព្យាយាម​ដកដង្ហើម យឺត ដកដង្ហើម​ជ្រៅៗ​ចូល​តាម​ច្រមុះ ចេញ​តាម​មាត់​។ ចំពោះ​ករណី​ពិបាក ខ្លាំង​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។
​ ​
​ការ​បែកញើស​ពេលយប់​
​នៅពេល​យប់ អាកា​រៈ​ក្តៅ​ពេញ​ខ្លួន​អាច​កើតឡើង​ចាប់ពី​៣​នាទី ឡើង ដោយ​ធ្វើឱ្យ​អ្នក​បែកញើស ខ្លាំង និង​មិនអាច​គេង​លក់បាន​។ ប៉ុន្តែ​មាន​វិធី ច្រើនណាស់​ដែល​អាចធ្វើឱ្យ​ត្រជាក់​វិញ​បាន​។ ចូរ​ដាក់​ផ្លែ​សារី​ដែល​កក​នៅក្រោម​ខ្នើយ ហើយ​គេង​ពីលើ​ដើម្បី​អាចជួយ​ឱ្យ​ត្រជាក់​បាន​។ យក​ល្អ​គួរតែ​ប្រើប្រាស់​កង្ហា​ដើម្បី​ជួយ​ឱ្យ​បាត់​ភាព​ក្តៅ​។
​ ​
​គេង​មិន​លក់​
​ការហាត់​យូ​ហ្គា ក្បាច់​តៃ​ជិ និង​តាំងសមាធិ​អាចជួយ​អ្នក​គេង​លក់ បាន​កាន់តែ​ស្រួល​។ រាល់​ការហាត់​ប្រាណ​ទាំងឡាយ​សុទ្ធតែ​អាចបង្កើត​នូវ ភាពខុសៗ​គ្នា​បាន ប៉ុន្តែ​យក​ល្អ​គួរតែ​កុំ ហាត់ប្រាណ​នៅពេល​ជិត​គេង​អី​។ ចូរ តម​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​នៅពេល​យប់ ព្រោះ​វា​អាចធ្វើឱ្យ ក្នុង​ខ្លួន​ក្តៅ​បាន​។​
​ ​
​ទ្វារមាស​ស្ងួត​
​បម្រែបម្រួល​អ័រម៉ូន​អាចធ្វើឱ្យ ទ្វារមាស​កាន់តែ​ស្តើង​ទៅៗ និង​ស្ងួត​ទៅៗ ដែល​វា​អាចធ្វើឱ្យ មានការ​ឈឺចាប់ ខ្លាំង​បាន​។ សំណាង​ដែរ​មាន​ផលិតផល ជាច្រើន​អាចជួយ​បាន​។ ចូរ​សាកល្បង ប្រើ​ទឹករំអិល​ក្នុង​ទ្វារមាស​ដែលមាន​ជាតិ​ទឹក ឬ​ក្រែ​ម​ផ្តល់​សំណើម​ដល់​ទ្វារមាស​។ មួយវិញទៀត បើសិនជា​អ្នក​អាច​រួមភេទ បាន​កាន់តែច្រើន​លំហូរ​ឈាម​ទៅកាន់​តំបន់​នេះ​ក៏​កាន់ តែ​ច្រើន​ហើយក៏​ជួយ ឱ្យ​វា​មាន​សុខភាព​កាន់តែ​ល្អ​ដែរ​។
​ ​
បាត់​ចំណង់​ផ្លូវភេទ​
​ចូរ​បង្កើត​ពេលវេលា​ដើម្បី រួមភេទ​កាន់តែច្រើន​។ ចូរ​ព្យាយាម ម៉ាស្សា និង​ធ្វើការ​បរ​បោស អង្អែល​មុនពេល​រួមភេទ​ផង​។ បម្រែបម្រួល អ័រម៉ូន​គឺជា​ដើមហេតុ​ដ៏​សំខាន់​មួយ នៃ​ការបាត់បង់ ចំណង់​ផ្លូវភេទ ប៉ុន្តែ​មាន រឿង​ជាច្រើន​ទៀត ដែល​វា​នៅតែ​អាចជួយ​ដាស់​អារម្មណ៍​ផ្លូវភេទ បានដែរ​។​
​ ​
ឈឺក្បាល​
​ការឈឺ​ក្បាល​បែប​ប្រកាំង អាច​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នៅ​ជុំវិញ ពេល​រាំងរដូវ ឬ​អាច​បង្ហាញខ្លួន​នៅ ពេល​ដំបូង​ដែរ​។ ចូរ​តាមដាន​រឿងនេះ ថា អ្វី​ទៅ​ដែលជា​ដើមហេតុ​នាំឱ្យ​ឈឺ ក្បាល ហើយ​តើ វា​កើតឡើង​ជាមួយនឹង ការ​ក្តៅ​ពេញ​ខ្លួន​ឬ​អត់​។ មាន​មធ្យោបាយ ច្រើនណាស់​ដែល​អាច​កាត់ បន្ថយ អាកា​រៈ​នេះ​បាន​។ ការ​ញ៉ាំ​អាហារ​តិចៗ នៅពេល​ថ្ងៃ​ក៏​អាចជួយ​បានដែរ បើសិន ជាការ​ឃ្លាន​ធ្វើឱ្យ​ឈឺក្បាល​។ គេង​មិន​គ្រប់គ្រាន់​ក៏​អាចជា​មូលហេតុ​មួយ​ដែរ ដូច្នេះ​ចូរ​ឧស្សាហ៍ គេង​ថ្ងៃ​បើសិនជា ពិបាក​គេង​នៅពេល​យប់​។
​ ​
កើតមុន​
​អ្នក​អាច​នឹង​រំពឹងថា ការកើត​មុន កើតឡើង​តែ​នៅពេល​ជា​យុវវ័យ​ទេ​ប៉ុន្តែ មិនអាច​កើតឡើង​ក្នុង វ័យ​៥០​ឆ្នាំ​ឡើយ​។ អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោ​គឺថា វា​ក៏​កើត ឡើង​នៅ​ជុំវិញ​ពេល​មក​រដូវ​ដែរ​។ ចូរ​ប្រាកដថា​ក្រែ​ម​ផ្តល់​សំណើម​ដល់​ស្បែក ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ និង​ផលិតផល​លាង សម្អាត​មុខ​ផ្សេងៗ​ទៀត​ត្រូវបាន ប្រើប្រាស់​ថ្នម​ដដែល​។ ចូរ​ពិនិត្យមើល ផលិតផល​ទាំងនេះ ដោយ​បង្ហាញថា មិនមាន​ជាតិ ប្រេង ឬ Noncomedogenic និង Non-acnegenic ៕ ដោយ​៖ health.com.kh