វិធី​ងាយៗ​ចំណេញ​ច្រើន​សម្រាប់​អ្នក​ចិញ្ចឹម​មាន់​ធម្មជាតិ​

655
ចែករម្លែក
  • 2
    Shares

របៀប​ផ្សំ​ចំណី​មាន់​ធម្មជាតិ​ចំណាយ​អស់​តិច និង​ធ្វើ​ឲ្យ​មាន់​ឆាប់​ធំធាត់ ។​
+ ​ធាតុ​ផ្សំ​៖
– ​យក​បន្លែ​បៃតង (​អាច​យក​ផ្ទី​-​ត្រកួន​ឬ​ស្លឹក​ឆា​យ៉ា​) ហាន់​តូចៗ​

– ​ត្រួយ​ស្ដៅ​ឬ​ស្លឹក​ស្ដៅ (​របស់​សំខាន់​)

– ​យើង​អាចដាក់​គ្រឿងផ្សំ​ផ្សេងៗ​ទៀត​ក៏បាន (​កន្ទក់​-​ត្រី​ស្ងោរ​-​កំពឹស​-​កាកដូង​-​ចុងអង្ករ​-​មេជី​ចេក -​ល​-​។​

​បរិមាណ​ចំណី​នេះ យើង​អាចដាក់​ប្រទាល​កន្ទុយក្រពើ​ចិត​យក​សាច់​២​ធាង​ទៀត​ក៏​ល្អ ។​

+ ​វិធី​ធ្វើ​៖
– ​យក​ធាតុ​ផ្សំ​ខាងលើ​មក​លាយ​ចូលគ្នា​ដោយ​ដាក់​ទឹក​តិចៗ​កុំ​ឲ្យ​សើម​ពេក​
– ​លាយ​រួចហើយ​យើង​អាច​យក​ឲ្យ​មាន់​ស៊ី ១​ថ្ងៃ​៣​ពេល ៕ ប្រភព​: អ៊ាង សុផល្លែត