វិធី​ងាយៗ​មែន តែ​អាច​បង្ការ​ជំងឺមហារីក​ពោះវៀនធំ​បាន​

469
ចែករម្លែក

​ជំងឺមហារីក​ពោះវៀនធំ​ទំនងជា​មិនសូវ​ជួបប្រទះ​ច្រើន​ទេ​ក្នុងស្រុក​យើង ព្រោះថា ប្រជាជន​យើង​មិនសូវមាន​ការយល់ដឹង​ច្រើន​អំពី​វា​ហើយ​ជំងឺ​នេះ​ច្រើនតែ​មិន​បង្ក​ជា​រោគ សញ្ញា​សម្គាល់​អ្វី​ឡើយ​ក្នុងដំណាក់កាល​ដំបូងៗ​។ ដូច្នេះ​តើ​វា​ល្អ​ទេ បើសិនជា​យើង អាច​បង្ការ​ជំងឺ​នេះ​កុំ​ឲ្យ​កើតមាន​លើ​រាងកាយ​យើង​បាន​? បើសិនជា​ចង់​មែន​នោះ សូម​តាមដាន​ជាមួយ​ខ្ញុំ​ដូចខាងក្រោម​នេះ​៖

​រក្សា​ទម្ងន់​ឲ្យ​នៅ​សុខភាព​ល្អ​
​រក្សា​ទម្ងន់​ឲ្យ​នៅមាន​សុខភាព តើ​អ្នកមាន​ដឹង​ទេ​ថា ការដែល​ធាត់​ជ្រុល​មាន​ទំនាក់ ទំនង​នឹង​ការកើត​ជំងឺមហារីក​ប្រមាណ ១១​ប្រភេទ​ខុសៗ​គ្នា​ដែរ​ទេ​ហើយ​ក្នុងនោះ​ក៏ មាន​ពោះវៀនធំ​ដែរ​។ ដូច្នេះ បើសិនជា​អ្នកដឹង​ខ្លួន​ថា​កំពុងតែ​ធាត់​ហើយ​យក​ល្អ​គួរតែ ស្វែងរក​វិធីសាស្ត្រ​ដើម្បី​សម្រក​ទម្ងន់​ឲ្យ​ហើយ​ទៅ​។

​ហាត់ប្រាណ​ជាប្រចាំ​
ហាត់ប្រាណ​ជាប្រចាំ​ការហាត់​ប្រាណ​ជាប្រចាំ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ក្នុងការ​សម្រក ទម្ងន់​។ យ៉ាងណាមិញ ការហាត់​ប្រាណ​ក៏​អាច​កាត់បន្ថយ​ការកើត​ជំងឺមហារីក​ពោះវៀន ធំ​ដែរ​។ បើសិនជា​អ្នក​មិន​ចូល​ចិត្តការ​ហាត់ប្រាណ​ក្នុង​ក្លិប​ទេ​អ្នក​ក៏​អាច​ប្រើ​វិធី​ផ្សេងៗ ទៀត​ជំនួស​បានដែរ ដូចជា ការ​រាំ លេង​បាល់ទះ ហែល​ទឹក​និង​លាង​រថយន្ត​ក៏បាន​ដែរ​។

​ឈប់​ជក់បារី​
​មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា ការជក់បារី​ពិតជា​ទម្លាប់​មួយ​ដែល​អាច​បំផ្លាញ​សុខភាព យើង​បាន​។ អ្នកជំនាញ​និយាយថា ក្រៅពី​ជំងឺ​សួត ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ បេះដូង ការជក់បារី​ក៏​បណ្តាល​ឲ្យ​កើត​ជំងឺមហារីក​ប្រមាណ ១១​ប្រភេទ​ខុសៗ​គ្នា ហើយ​មហារីក​ពោះវៀនធំ​ក៏មានដែរ​។

​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង អ្នកជំនាញ​និយាយថា យើង​អាច​ទទួលទាន​គ្រឿង​ស្រវឹង ក្នុង​កម្រិត​មធ្យម​បាន​ដោយ បុរស ២​កែវ​ក្នុង​មួយថ្ងៃ និង​ស្ត្រី ១​កែវ​ក្នុង​មួយថ្ងៃ​។ កាល ណា​អ្នក​ព្យាយាម​ញ៉ាំ​ច្រើនជាង​នេះ ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀនធំ និង មហារីក​ផ្សេងៗ​ទៀត​គឺ​កាន់តែ​ខ្ពស់​។

​បង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​
អាហារ​សម្បូរ​ជាតិ​សរសៃ​មានការ​សិក្សា​ជាច្រើន​បានបង្ហាញ​ថា របប​អាហារ​សម្បូរ​ជាតិ សរសៃ​ដូចជា គ្រាប់​ធញ្ញជាតិ បន្លែ និង​ផ្លែឈើ​អាចជួយ​លុបបំបាត់​ការកើត​ជំងឺមហារីក ពោះវៀនធំ​បាន ព្រោះ​ជាតិ​សរសៃ​នឹង​ជួយ​បោសសម្អាត​ជាតិពុល​ដែលមាន​ក្នុង​ផ្លូវ ពោះវៀន​រួម​តាំង​កោសិកា​មហារីក​ផងដែរ​។

​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម​
សាច់​ក្រហម​នេះ​ដោយសារតែ​សាច់​ក្រហម​ត្រូវបាន​គេ​ស្គាល់​ថា ជា​ភ្នាក់ងារ​បង្ក​មហារីក ជាពិសេស​មហារីក​ពោះវៀនធំ​តែម្តង​។ ក្រៅពី​សាច់​ក្រហម​យក​ល្អ​គួរតែ​តម​សាច់​ដែល មានការ​កៃ​ឆ្នៃ​ផង​។

​ពិនិត្យ​សុខភាព​ពោះវៀនធំ​
ការពិនិត្យ​សុខភាព​រកមើល​មហា​រិ​ក​ពោះវៀនធំ​ការដែល​ទៅ​ឲ្យ​ពេទ្យ​តាមដាន​សុខភាព ពោះវៀនធំ និង​ស្វែងរក​ជំងឺមហារីក​ពោះវៀនធំ​ជាប្រចាំ គឺជា​រឿង​សំខាន់​មួយ​សម្រាប់ បុគ្គល​ដែល​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើងទៅ​។ យក​ល្អ​គួរតែ​ឲ្យ​ពេទ្យ​ឆ្លុះ​ពោះវៀនធំ​មួយ ឆ្នាំ​ម្តង​៕ ដោយៈ health.com.kh

#