វិធី​ចិញ្ចឹម​កង្កែប​ក្នុង​ស្រែ​

409

១. ការរៀបចំ​ចិញ្ចឹម​៖
​ត្រូវ​ជ្រើសរើស​ដីស្រែ​ដែល​នៅ​ជិត​ផ្ទះ ព្រោះ​ងាយស្រួល​ក្នុងការ​មើលថែ ។ ចំពោះ​ស្រែ​ដែលមាន​ផ្ទៃ ១០០០ ម៉ែត្រ​ការេ ត្រូវ​ជីក​កូន​ស្រះ​មួយ​ទំហំ​១,៥ ម៉ែត្រ​បួន​ជ្រុង ជម្រៅ​កន្លះ​តឹក ដើម្បី​ជា​ជម្រក​របស់​កង្កែប នៅពេល ដែល​ខ្វះ​ទឹក មិនមាន​ភ្លៀង​ធ្លាក់ ។ បន្ទាប់ពី​ស្ទូងស្រូវ​បាន​១០​ថ្ងៃ ត្រូវយក​សំណាញ់ ឬ​ឈឹប​ទៅ​ព័ទ្ធជុំវិញ​ក្រៅ​ភ្លឺស្រែ ហើយ​ត្រូវ​លើកភ្លឺស្រែ​ឲ្យ​បាន​ខ្ពស់ ដើម្បី​ការពារ​កុំ​ឲ្យ​វា​លោត​ចេញ និង​ការពារ​កុំ​ឲ្យ​សត្វ​ដទៃ​ចូល​ស៊ី​កូន​កង្កែប និង​ដើម្បី​ឲ្យ​វា​បាន​ហាល​ស្បែក​ផង បន្ទាប់មក​យើង​អាចយ​កកូន កង្កែប​មក​លែង​ក្នុង​ស្រែ​បាន ។​


២. ការថែទាំ​៖
​នៅក្នុង​ស្រែ​មាន​សត្វល្អិត ដើម្បី​វា​ចាប់​ធ្វើជា​ចំណីអាហារ​របស់​ពួកវា ប៉ុន្តែ​ប្រសិនបើ​យើង​ចង់​ឲ្យ​វា ឆាប់​ធំធាត់ យើង​អាច​ចាប់​អ​ពូ​ល​ដាក់​បំភ្លឺ​ក្នុង​ស្រែ ដើម្បី​ទាក់ទាញ​សត្វល្អិត​មក​រោម​ភ្លើង សម្រាប់​ជា​ចំណី​របស់​វា​បន្ថែមទៀត ។ លើសពីនេះទៅទៀត យើង​ត្រូវ​បាច​ជី​កំ​ប៉ុ​ស្ត និង​កាកសំណល់​ឡ ជីវឧស្ម័ន​ទៅក្នុង​ស្រែ វា​នឹង​ជួយ​បង្កើត​ចំណី​បាន​ផងដែរ និង​ហាម​ដាច់ខាត​ចំពោះ​ការប្រើ​ជីគីមី ដែល​បណ្ដាល​ឲ្យ​វា​ងាប់ ។​

៣. ការប្រមូល​ផល​៖
​ក្រោយ​ចិញ្ចឹម​កង្កែប​បាន​ជាង​៣០​ថ្ងៃ យើង​អាច​ប្រមូល​នៅមុន​ពេល​ច្រូតកាត់ និង​អាច​ចាប់​វា​ធ្វើជា​អាហារ​បានជា​បណ្ដើរៗ ៕ ប្រភព​: http://eangsophalleth.com​