វិធី​ចិញ្ចឹម​កង្កែប​រយៈពេល​តែ​២​ខែ​អាច​ប្រមូល​ផល​បាន​

323
ចែករម្លែក

+​ធ្វើ​កន្លែង​ចិញ្ចឹម​មាន​ទំហំ​៖
– 2m x 3m = 6 ម៉ែត្រការ៉េ​
– 2m x 5m = 10 ម៉ែត្រការ៉េ​
– 3m x 5m = 15 ម៉ែត្រការ៉េ​
– 4m x 6m = 24 ម៉ែត្រការ៉េ​
– 5m x 6m = 30 ម៉ែត្រការ៉េ​

– ដាក់​កង្កែប ៥០​ក្បាល ក្នុង​១​ម៉ែត្រការ៉េ​
– ដាក់​ស្បៃ​ព័ទ្ធជុំវិញ​កន្លែង​ចិញ្ចឹម​កម្ពស់​ប្រមាណ​១​ម៉ែត្រ​កន្លះ ការពារ​កង្កែប​លោត​ចេញ​- ត្រូវធ្វើ​នៅ​កន្លែង​ដែលមាន​ម្លប់​ខ្លះ​ដើម្បី​ឲ្យ​កង្កែប​ជ្រក ឬ​ធ្វើ​ដំបូល​ស្បៃ​នីឡុង ដើម្បី​បញ្ចៀស​កំដៅ​ទាំងមូល​ចូលក្នុង​អាង ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​អាង​កើន​កំដៅ តែ​ក៏​មិនគួរ​បាំង​អាង​ចិញ្ចឹម​ឲ្យ​ង​ងិ​ត ឬ​ត្រជាក់​ពេក​នោះដែរ ។​
– ដាក់​បន្ទះ​ឫស្សី ឬ​បន្ទះ​អ្វី ដើម្បី​ឲ្យ​កង្កែប​ឡើងទៅ​នៅ រួច​យក​ធាងដូង​មក​គ្រប​អាង ដើម្បី​បាំង​កំដៅ ថ្ងៃ​ផង ។​
– ផ្លាស់ប្ដូរ​ទឹកជា​ប្រចាំថ្ងៃ​ឲ្យ​វា ទឹក​សម្រាប់​ផ្លាស់ប្ដូរ​អាច​ប្រើ​ទឹកទន្លេ ទឹក​អណ្ដូង ទឹកស្រះ តែ​ត្រូវ​ធានា​ឲ្យ​បាន​ថា ជា​ទឹកស្អាត ដោយ​ច្រោះ​វា​តាមរយៈ​ដីខ្សាច់ ឬ​ប្រើ​ស្បៃ​សម្រាប់​ច្រោះ​ក៏បាន ត្រូវ​ព្យាយាម​ឲ្យ​កង្កែប​ស៊ី​ឲ្យ​បាន​ច្រើនដង ក្នុង​១​ថ្ងៃ ។​

– ចំណី​អាច​ទិញ​ចំណី​ត្រី ឬ​កង្កែប​នៅតាម​ហាង​លក់​ចំណី​សត្វ​នៅ​ជិត​ភូមិ​របស់​យើង ។​
– ចំណី​ធម្មជាតិ​បន្ថែម​មានដូចជា ចង្រិត ដង្កូវ កណ្ដូប ស្រឹង និង​សត្វល្អិត​មួយចំនួនទៀត និង​ចាប់​អំពូល​ពីលើ​នៅពេល យប់​កម្ពស់​កន្លះ​ម៉ែត្រ​ដើម្បី​ឲ្យ​សត្វល្អិត​មក​រោម​អំពូល​ជា​ចំណី​របស់​វា ៕ ប្រភព​: អ៊ាង សុផល្លែត​