វិធី​ចិញ្ចឹម​កណ្តៀរ​សម្រាប់​ជា​ចំណី​មាន់​ស៊ី​ឆាប់​ធំធាត់​!

3026
ចែករម្លែក
  • 104
    Shares

​ការចិញ្ចឹម​កណ្តៀរ​ជួយ​កាត់បន្ថយ​ការចំណាយ​ទៅលើ​ចំណី​មាន់ ហើយ​វា​សម្បូរ​ទៅដោយ​អាហារូបត្ថម្ភ មាន​ប្រូតេអ៊ីន​ប្រមាណ​២០% វីតាមីន និង​សារធាតុ​រ៉ែ​ផ្សេងទៀត​ដែលមាន​សារៈសំខាន់​ធ្វើ​ឲ្យ​មាន់​ឆាប់​ធំធាត់​លឿន មាន​សុខ​ភាពល្អ​រឹងមាំ​។​

+ធាតុ​ផ្សំ​ត្រូវមាន​៖

– ស្លឹកឈើ​ងាប់​
– មែកឈើ​ធំ​ល្មម និង​តូចៗ​ងាប់​
– ក្រដាស​
– បាវ​ក្រចៅ​
– លាមក​គោ ឬ​លាមក​មាន់​ស្ងួត​។​

+វិធី​ធ្វើ​៖

– ជីករណ្តៅ​មាន​ទំហំ ១x១​ម ជម្រៅ​៣​តឹក នៅក្នុង​ម្លប់​នៅក្រោម​ដើមឈើ​មួយ​

– យក​មែកឈើ​ធំ​ល្មម តូចៗ និង​ក្រដាស ដាក់​ត្រាំ​នៅក្នុង​ទឹក​ឲ្យ​ជោគ​រយៈពេល​កន្លះ​ម៉ោង រួច​យក​វា​ដាក់ចូល​រណ្តៅ​ឲ្យ​ពេញ​

– លាយ​លាមក​មាន់​ជាមួយ កំទេច​ក្រដាស​ក្នុង​បរិមាណ​ស្មើគ្នា រួច​រោយ​ពីលើ​ឲ្យ​ពេញ រួច​ស្រោច​ទឹក​ឲ្យ​សើម​ល្មម​

– យក​បាវ​ក្រចៅ​មក​គ្រប​លើ​រណ្តៅ រួច​កាយ​ដី​គ្របពីលើ ទុក​រយៈពេល​ប្រមាណ​៦​ថ្ងៃនោះ​នឹងមាន​កណ្តៀរ​មក​ស៊ី​ចំណី​ក្នុង​រណ្តៅ​នេះ​

– យើង​អាច​ជីករណ្តៅ​នេះ​យក​កណ្តៀរ​សម្រាប់​ធ្វើជា​ចំណី​មាន់ ឬ​ជា​ចំណី​ត្រី​ក៏បាន​ ៕ ប្រភព: អ៊ាង សុផល្លែត​