វិធី​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​អាង​

968

+ ប្រភេទ​ពូជ​ត្រី​អណ្តែង​៖
​ត្រី​អណ្ដែង​មានពូជ​ច្រើន​ប្រភេទ​រួ​មាន ត្រី​អណ្ដែងទន់ ត្រី​អណ្ដែងរឹង ត្រី​អណ្ដែង​កូនកាត់ ត្រី​អណ្ដែងងាំង​។ ប៉ុន្តែ​ក្នុងចំណោម​ពូជ​ត្រី​អណ្ដែង​ទាំងនេះ ពូជ​ត្រី​អណ្ដែងងាំង​កសិករ​មិនសូវ​ចិញ្ចឹម​ឡើយ ព្រោះ​ទីផ្សារ​មិនសូវ​តម្រូវការ​។​

+ វិធី​ធ្វើ​អាង​ចិញ្ចឹម​៖
​រៀបចំ​អាង​ដែលមាន​ទទឹង​២​ម៉ែត្រ បណ្តោយ​៤​ម៉ែត្រ កម្ពស់​១​ម៉ែត្រ ដែល​អាចដាក់​ត្រី​បាន​ពី​១៥០-២០០​ក្បាល ឬ​ប្រើ​លូ​១​សម្រាប់​ត្រី​៣០-៥០​ក្បាល និង​ចោះ​រន្ធ​សម្រាប់​បង្ហូរទឹក​។​

+ វិធី​ដាក់​កូន​ត្រី​ចិញ្ចឹម​៖
​វិធី​ក្នុង​ការទិញ​កូន​ត្រី​អណ្ដែង​យកមក​ចិញ្ចឹម ដំបូង​យើង​អា​ចរក​ទិញ​កូន​ត្រី​អណ្ដែង​ទៅ​ចិញ្ចឹម នៅពេល​កូន​ត្រី​មាន​អាយុ​ចាប់ពី​១៤​ថ្ងៃ​ទៅ​៤៥​ថ្ងៃ បន្ទាប់មក​យក​កូន​ត្រី​ទាំងនោះ ប្រលែង​កូន​ត្រី​ចូលក្នុង​អាង​បន្តិច​ម្ដងៗ ហើយ​លែង​កូន​ត្រី​ថ្ម​មៗ ដើម្បីឱ្យ​ត្រី​អាច​បន្សាំ​ខ្លួន​ទៅនឹង​ទឹក​ថ្មី​។​

+ ការដាក់​ចំណី​៖
​មាន​៣​ប្រភេទ​ក្នុងនោះ​មាន​៖
– ចំណី​ធម្មជាតិ ចំណី​ផ្សំ និង​ចំណី​ពី​រោងចក្រ​។​
– ចំណី​ធម្មជាតិ​មានដូចជា ពពួក​ប្លង់តុង បាក់តេរី សត្វ​ស្រទាប់​បាត សត្វល្អិត កណ្ដៀរ និង​ដឹកដឿ​ជាដើម​។​
– រីឯ ចំណី​ផ្សំ​គឺ​ត្រូវ យក​កន្ទក់ ចុងអង្ករ ពោត សណ្ដែកសៀង កូន​ត្រី សាច់​ក្ដាម ខ្យង ខ្ចៅ លៀស កំ​ពិស និង​កាកសំណល់​ផ្ទះបាយ​ដូចជា ពោះ​ត្រី ពោះវៀន​មាន់ ត្រ​គួ​ន និង​ស្ពៃ​។ ប៉ុន្តែ​បើ​ចង់ឱ្យ​ត្រី​ឆាប់​ធំ​លឿន ត្រូវ​ផ្ដល់​ចំណី​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន ក្នុងនោះ​គ្រាប់​ធញ្ញជាតិ សាច់ បន្លែ​។ បើ​ចង់ឱ្យ​ត្រី​មាន​សាច់ ពណ៌​លឿង​ល្អ ត្រូវឱ្យ​ស៊ី​កន្ទក់​ច្រើន​។​

+ ការថែទាំ​៖
-​ដើម្បី​កាត់បន្ថយ​ការឆ្លង​ជំងឺ​ផ្សេងៗ យើង​ត្រូវ​ថែទាំ​អាង​ជាប្រចាំ ក្នុងនោះ ពិនិត្យ​សំណាញ់​ជុំវិញ​អាង រក្សា​គុណភាព​ទឹក​ឱ្យ​ស្អាត​ល្អ​។ ដំបូង​ត្រូវ​រៀបចំ​រនាំង ដោយ​ប្រើ​សំណាញ់​ក្រឡា​ល្អិត ព័ន្ធ​ជុំវិញ​លើ​ទំនប់​អាង ដើម្បី​កុំឱ្យ​សត្វ​កាច​ចូល​ស៊ី​ត្រី ក្នុង​អាង​។​
-​ត្រូវ​ពិនិត្យមើល​គុណភាព​ទឹក​អាង ឱ្យនៅ​ពណ៌​បៃតង​ជានិច្ច​ដើម្បីឱ្យ​ត្រី​មាន​សុខ​ភាពល្អ​។ លើសពីនេះទៅទៀត ត្រូវ​ប្ដូរ​ទឹក​២០​ថ្ងៃ ឬ​១​ខែម្ដង ដើម្បី​ជៀសវាង​មាន​ក្លិនស្អុយ​។ ប៉ុន្តែ​នៅពេល​បង្ហូរទឹក​ចេញ ត្រូវ​ចង​ស្បៃ​នឹង​បំពង់​បង្ហូរ ដើម្បី​ការពារ​កុំឱ្យ​ត្រី​ចេញ​ក្រៅ​។​
-​ត្រី​អណ្ដែង​មាន​ជំងឺ​ដូចជា មាន​ដំបៅ​ដាច់​សាច់ រលាត់ស្បែក​ឬ​ព្រុយ មិនសូវ​ស៊ី​ចំណី​ត្រី​មាន​សភាព ក្រហល់ក្រហាយ ត្រី​បញ្ចេញ​ទឹករំអិល​ច្រើន​។ យ៉ាងណាក៏ដោយ ជំងឺ​ទាំងនោះ​អាច​ដោះស្រាយបាន យ៉ាង​ងាយ​ដូចជា បញ្ចូល​ទឹកស្អាត​ទៅក្នុង​អាង​ជាប្រចាំ អាង​ចិញ្ចឹម​ត្រូវមាន​ពន្លឺ​គ្រប់គ្រាន់​បន្ថយ​ចំណី​ត្រី ពាក់កណ្ដាល និង​ដាក់​កំបោរ​កាបូ​ណាត​។​
-​សម្រាប់​ការប្រមូល​ផល ប្រមាណ​៣​ខែ​ប៉ុណ្ណោះ អាច​ចាប់​លក់ និង​បរិភោគបាន​ហើយ​។ របៀប​នៃ​ការចាប់​ត្រី គឺ​ត្រូវ​ចាប់​នៅ​អាកាសធាតុ​ត្រជាក់ ហើយ​មិន​ត្រូវឱ្យ​ចំណី​១​ទៅ​២​ថ្ងៃមុន​។ ដើម្បី​ជៀសវាង​ត្រី​មាន​របួស​នៅពេល​ចាប់ គឺ​ត្រូវ​បូមទឹក​ចេញ តែ​ត្រូវ​ប្រើ​សំណាញ់​បង់​៕ ប្រភព​: អ៊ាង សុផល្លែត​