វិធី​ចិញ្ចឹម​ទាកាប៉ា​ដើម្បី​បង្កើន​ចំណូល

1259

​ទាកាប៉ា មានការ​ពេញនិយម​ក្នុងការ​ទទួលទាន​ច្រើន និង​មានតម្លៃ​ថ្លៃ​ជាង​ទាសំពៅ ឬ​ទាកាប​។​

1. ការជ្រើសរើស​ពូជ​៖

– យើង​ត្រូវ​ជ្រើសរើស​ពូជ​នៅក្នុង​តំបន់ ដែលមាន​ប្រវត្តិ​មិន​ដែលមាន​ផ្ទុក​ជម្ងឺ មិនត្រូវ​យក​ពូជ​ពី​តំបន់​ផ្សេង​ដែល​អា​បណ្តាល​ឲ្យ​មាន​ជម្ងឺ​មកជា​មួយ​
– រើសយក​ពូជ​ដែលមាន​ឆ្អឹង​ធំ និង​មាឌធំ​ធ្ងន់​ល្អ​។​

2. ការរៀបចំ​កន្លែង​ចិញ្ចឹម​៖

– ទាកាប៉ា​វា​មិនសូវ​លេង​ត្រាំ​ទឹក​ច្រើន​នោះទេ និង​កន្លែង​ដែល​ទូលាយ​
– សម្រាប់​កន្លែង​ចិញ្ចឹម​វា​ត្រូវមាន​ស្រះ​មួយ សម្រាប់​វា​លេង និង​ជួយ​ឲ្យ​មាន​អាកាស​ធ​អាតុ​ល្ហើយ និង​ត្រជាក់​
– ត្រូ​ព័ទ្ធ​សំណាញ់​ជុះ​វិញ និង​ដាំ​ស្លឹកគ្រៃ ត្រកួន និង​បន្លែ​បៃតង​មួយចំនួនទៀត ដើម្បី​ឲ្យ​វា​ចឹក​ស៊ី​ជា​ចំណី និង​ត្រូវមាន​ដើមឈើ​ធំ​ល្មម ឬ​សង់រោង​សម្រាប់​វា​ជ្រក​ម្លប់​។​

3. ការផ្តល​ចំណី​៖

+ ចំណី​ដែល​អាច​ផ្ល​ល់​ឲ្យ​វា​ស៊ី​មានដូចជា​៖
– កន្ទក់ លាយ​ជាមួយ​បន្លែ​ហាន់​ផ្សេងៗ និង​កាកសំណល់​ផ្ទះបាយ​
– ហាន់​ដើម​ចេក​លាយ​ជាមួយ​កន្ទក់​
– ស្រូវ​ដុះ​ពន្លក
– ឲ្យ​ចំណី​វា​ស៊ី​៣​ដង​ក្នុង​មួយថ្ងៃ ដោយ​ក្នុង​ម្តង​យើង​ឲ្យ​ចំណី​មួយ​មុខ​ក្នុងចំណោម​ខាងលើ​លាយ​ជាមួយ​អំបិល​បន្តិច​ផង គួ​បន្ថែម​ចំណី​ដែលមាន​លក់​នៅ​ទីផ្សារ និង​ខ្យង ខ្ចៅ លាស គ្រុំ ដើម្បី​ឲ្យ​វា​ឆាប់​ធំធាត់​រហ័ស​។​


4. ការ​ថែ​ទា​៖

– ត្រូវយក​ផេះ ឬ​កំបោរ​ស​ទៅ​បាច​នៅ​កន្លែង​ចិញ្ចឹម ក្នុង​១​អាទិត្យ​ម្តង ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​
– យល​គល់​ស្លឹកគ្រៃ​ដំ​លាយ​ជាមួយ​ទឹក​ឲ្យ​វា​ផឹក​ការពារ​ជម្ងឺ​ផ្តាសាយ​
– បើ​មាន​ឃើញថា​មាន​ទាណា​ឈឺ​យើង​ត្រូវយក​វា​ចេញទៅ​ព្យាបាល​ដើម្បី​កុំ​ឲ្យ​ឆ្លង​ដល់​ទា​ដ៏​ទៃ​
– រយៈពេល​៦​ខែ​យើង​អាច​ចាប់​វា​លក់បាន​ដែល​ទា​មួយ​មាន​ទម្ងន់​ប្រមាណ​២​គីឡូក្រាម ហើយ​ក្នុង​១​គីឡូ​លក់បាន​ប្រមាណ​ជាង​២០០០០​រៀល ៕ ប្រភព​: អ៊ាង សុផល្លែត​