វិធី​ដាំដូង​ដែល​ធ្វើ​ឲ្យ​ទឹក​វា​មាន​រសជាតិ​ផ្អែម និង​ផ្លែ​បាន​ច្រើន​!

1074

​សម្រាប់​បងប្អូន​ចង់​ឲ្យ​ដូង​មានទឹក​ផ្អែម និង​ផ្លែ​បាន​ច្រើន​!

+ វិធី​ធ្វើ​គឺ​៖

– ជ្រើស​រើសយក​វេលា​ធ្វើ​នៅពេលដែល​ដូង​របស់​យើង​ចាប់ផ្តើម​ដាំ​រួច​បាន​៦​ខែ​។​

– ជីករណ្តៅ​ល្មម​មួយ​ដែលមាន​ចម្ងាយ​១​ម៉ែត្រ រួច​យក​ក្រឡ​មួយ​កប់​ក្នុង​រន្ធ​ណ្តៅ​នោះ​ត្រឹម​ពាក់កណ្តាល និង​ត្រូវ​ចោះ​រន្ធ​នៅ​បាត​របស់​វា​ទំហំ​ប៉ុន​ប៊ិច​

– ដាក់​អំបិល​គ្រាប់​ចូលក្នុង​ក្រឡ​នោះ​ត្រឹម​ពាក់កណ្តាល រួច​គ្រប​វា​ឲ្យ​ជិត ដោយ​ពុំមាន​ចាក់ទឹក​ចូល​នោះទេ​។​

– រាល់​មួយឆ្នាំ​ម្តង​យើង​ត្រូវ​បើក​គម្រប​វា​មើល និង​ត្រូវ​ថែម​អំបិល​ផង​។​
-​ អនុវត្ត​បែ​នេះ​នឹងធ្វើ​ឲ្យ​ដូង​របស់​យើង​មាន​រសជាតិ​ផ្អែម ហើយ​ផ្លែ​បាន​ច្រើន​ទៀតផង​ ៕ ប្រភព: អ៊ាង សុផល្លែត