វិធី​ដាំពោត​បារាំង ​ដោយ​បណ្ដុះ​គ្រាប់​នៅក្នុង​ផើង​

764
ចែករម្លែក

+ ​ការរៀបចំ​ដាំ​ដុះ​
– ​ត្រៀម​ផើង​ដំណាំ​ដែលមាន​ទំហំ​ធំ​ល្មម ជាទូទៅ គួរ​រក​ផើង​ដែលមាន​ជម្រៅ​ពី ២៥​ទៅ​៣០​សង់​ទី ម៉ែត្រ​
– ​ដី​ដែលមាន​លាយ​ល្បាយ​ជី​កំ​ប៉ុ​ស្ត​

​- ជ្រើសរើស​គ្រាប់ពូជ​ពោត​បារាំង ដែល​ធំ ថ្លោស និង​មាន​សុខភាព​ល្អ​
– ​មុន​ដាំ​មួយថ្ងៃ ត្រូវយក​គ្រាប់ពូជ​ពោត​បារាំង​ទៅ​ត្រាំ​ទឹក​ទុក​មួយ​យប់​

+ ​ការដាំដុះ​
– ​ចាក់ដី​ចូលក្នុង​ផើង​ដំណាំ​ឲ្យ​ពេញ ហើយ​ស្រោច​ទឹក​ឲ្យ​ជោក​
– ​ដាក់​កប់​គ្រាប់ពូជ ក្នុង​មួយ​រណ្ដៅ​១​គ្រាប់ ក្នុង​ជម្រៅ​មួយ​ថ្នាំងដៃ​

– ​ស្រោច​ទឹក​មួយថ្ងៃ​ពីរដង (​ព្រឹក​ម្ដង ល្ងាច​ម្ដង​)
– ​រក្សាទុក​ផើង​ដំណាំ នៅ​ទីតាំង​ដែលមាន​ពន្លឺព្រះអាទិត្យ​ពេញលេញ យ៉ាងហោច ណាស់ ដំណាំ​អាច ទទួលបាន​ពន្លឺ​និង​កម្ដៅ​ព្រះអាទិត្យ​ពី ៥ ទៅ​៦​ម៉ោង​ក្នុង​មួយថ្ងៃ

+ ​ការថែទាំ​
– ​ដំណាំ​នេះ មិនត្រូវ​ការថែទាំ​ច្រើន​នោះទេ​
– ​នៅពេល​កូន​ពោត​បារាំង​ធំ​លូតលាស់ នៅក្នុង​ខែវស្សា​យើង​អាច​ស្រោច​ទឹក​មួយ​សប្ដាហ៍​ម្ដង​បាន ហើយ តែបើ​រដូវប្រាំង​ត្រូវ​ស្រោច​ញឹកញាប់ មួយថ្ងៃ​ពីរដង (​ព្រឹក​ម្ដង ល្ងាច​ម្ដង​)

– ​ដើម្បី​ទទួលផល​ច្រើន គឺ​យើង​ត្រូវការ​ប្រើ​ជី​កំ​ប៉ុ​ស្ត​ធម្មជាតិ ដូចជា​ទឹកនោមគោ និង​លាមក​គោ លាយ​ច្របល់​ចូលគ្នា ហើយ​យកទៅ​ស្រោច​ក្បែរ​ដើម​ពោត​បារាំង​

+ ​ការប្រមូល​ផល​
– ​ជាទូទៅ​ពោត​បារាំង​នឹង​ផ្ដល់​ផល​ក្នុង​រយៈពេល​ពីរ​ខែ (៥០ ទៅ​៦០​ថ្ងៃ​)
– ​ពោត​បារាំង​នឹង​ចេញ​ផ្លែ ក្រោយ​ចេញ​ផ្កា ពី​៥​ទៅ​៧​ថ្ងៃ ៕ ប្រភព​: អ៊ាង សុផល្លែត​