វិធី​ដាំ​ដើម​ទទឹម​នៅក្នុង​ផើង​ងាយៗ​

1517
ចែករម្លែក

+ រៀបចំ​ដាំ​ដុះ​
– ​ត្រូវ​ជ្រើសរើស​ផ្លែ​ទទឹម​ដែល​ទុំ មាន​រសជាតិ​ឆ្ងាញ់ និង​មាន​គ្រាប់​ថ្លោសៗ​ល្អ ដើម្បី​ទុក​ពូជ​សម្រាប់ ដាំ​ដុះ​
– ​ញែក​យក​គ្រាប់ពូជ និង​លាង​សម្អាត​គ្រាប់ពូជ​ទាំងនោះ បន្ទាប់មក ខ្ចប់​គ្រាប់ពូជ​ទាំងនោះ នៅ​នឹង​ក្រដាស​ឲ្យ​ស្ងួត​រយៈពេល​ប្រមាណ​២​ទៅ​៣​ថ្ងៃ​
– ជ្រើសរើស​ផើង​ដែលមាន​ទំហំ​ធំ​ល្មម សមស្រប​ទៅតាម​ទំហំ​នៃ​រុក្ខជាតិ​ដែល​អ្នក​ចង់បាន ។
– ត្រូវ​ប្រាកដថា ផើង​របស់​អ្នកមាន​ប្រព័ន្ធ​បង្ហូរទឹក​ត្រឹមត្រូវ​
– ​ដី​ដែលមាន​ជីជាតិ​គ្រប់គ្រាន់ ជា​ដី​កំ​ប៉ុ​ស្ត​

+ ​ការដាំដុះ​
– ​លាក​សម្អាត​ផើង​របស់​អ្នក បន្ទាប់មក​ហាល​ឲ្យ​ស្ងួត​ដើម្បី​សម្លាប់​មេរោគ​
– ចាក់ដី​ចូលក្នុង​ផើង​របស់​អ្នក រួច​យក​គ្រាប់ពូជ​ទៅ​ដាំ ដោយ​កប់​ក្នុង​ជម្រៅ​៣​សង់ទីម៉ែត្រ និង​កប់​ដី លុប​វិញ​
– ​ស្រោច​ទឹកជា​ប្រចាំ (​ត្រូវ​រក្សា​សំណើម​ដី​ជានិច្ច​)
– ​រក្សាទុក​ផើង​នៅ​ទីតាំង​ដែលមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ដើម​មាន​សុខភាព ឆាប់ និង​ងាយ​ផ្ដល់​ផល (​រុក្ខជាតិ​នេះ​ត្រូវការ​ពន្លឺព្រះអាទិត្យ​ច្រើន​បំផុត កាលណា​វាទ​ទួលបាន​ពន្លឺព្រះអាទិត្យ​ច្រើន នោះ​វា​នឹង​ផ្ដល់​ផល​ជា​ផ្លែផ្កា បាន​ច្រើន​ដូចគ្នា​)

​- គ្រាប់ពូជ​នឹង​ដុះ​លូតលាស់​នៅក្នុង​អំឡុងពេល​១​ទៅ​៦​សប្ដាហ៍ អាស្រ័យ​លើ​ពូជ និង​អាកាសធាតុ​

+ ​ការថែទាំ​
– ​ទទឹម​ជា​រុក្ខជាតិ​ត្រូវការ​ទឹក និង​ជី​ច្រើន​បំផុត​
– ​ត្រូវ​ស្រោចស្រព​ទឹក​ឲ្យ​បាន​ទៀងទាត់ តែ​កុំ​សើម ឬ​ជោគជាំ​ទឹក​ពេក​
– ​នៅក្នុង​រដូវរងារ អ្នក​គួរតែ​កាត់បន្ថយ​ការ​ស្រោច​ទឹក​

– ​នៅពេល​កូន​ទទឹម​របស់​អ្នកធំ​លូតលាស់ ត្រូវ​ផ្លាស់ប្ដូរ​ផើង ដើម្បី​ឲ្យ​សមស្រប​ទៅតាម​ទំហំ​ដើម (​វា​នឹង​បង្ក​ភាពងាយស្រួល​ដល់​ដើម​ទទឹម ឲ្យ​បន្ត​លូតលាស់​បានល្អ​)
– ​ការដាក់​ជីធម្មជាតិ និង​លាមក​សត្វ កមាន​អត្ថប្រយោជន៍​ដល់​ផ្លែ​ទទឹម​ផងដែរ តែ​ត្រូវ​ចាំ​ថា កុំ​ដាក់​ជី​ច្រើន​ជ្រុល នោះ​វា​នឹងធ្វើ​ឲ្យ​ល្អ​តែ​ស្លឹក តែ​ពុំ​សូវ​បាន​ផល​ជា​ផ្លែផ្កា​ច្រើន​
– ​កាត់​មែកធាង​ដែល​ទន់ខ្សោយ ឬ​ងាប់​ចេញ និង​កាត់​ខ្នែង ដើម្បី​ឲ្យ​ជីជាតិ​ផ្គត់ផ្គង់​ទៅដល់​មែកធាង​ដទៃទៀត​

+ ​ការប្រមូល​ផល​
– ​ការដាំដុះ​ទទឹម តាមរយៈ​បណ្ដុះ​គ្រាប់​វា​នឹង​ផ្ដល់​ផល​នៅ​ឆ្នាំ​ទី​៣
– ​ជាទូទៅ ផ្លែ​ទទឹម នឹង​ទុំ ក្នុង​រយៈពេល​ពី​៣​ទៅ​៦​ខែ បន្ទាប់ពី​ចេញ​ផ្កា​
– ​យើង​អាច​ប្រមូល​ផល​ទទឹម​បាន នៅពេល​សំបក​ផ្លែ​ទទឹម​ពណ៌​ក្រហម​ខ្លាំង ៕ ប្រភព​: អ៊ាង សុផល្លែត​