វិធី​ដាំ​ដើម​ផ្កា​កុលាប​ឲ្យ​ឆាប់​ចេញ​ផ្កា​

416
ចែករម្លែក

– ជ្រើសរើស​កូន​ពូជ​ដើម​ផ្កា​កុលាប​ដែល​ត្រូវបាន​បង្កើត​ពូជ​តាម​វិធី​ដាំ​ដោយ​កំណាត់​ដើម ឬ​ផ្សាំ​ភ្នែក
– ​វះ​ជួរ​ជម្រៅ​ពី ១២​ទៅ ១៥​សង់ទីម៉ែត្រ ដាក់​ដើម​បញ្ចុះ​ដាំ​ទៅក្នុង​ជួរ​
– ​បន្ទាប់មក​លុប​ដី​តែ​មិនត្រូវ​លុប​ដី​ឡើង​កន្លែង​ភ្នែក​ផ្សាំ ដាំ​រួច​ស្រោច​ទឹក​អោយ​សើម​ជោគ ដើម្បី​រក្សាគល់​អោយ​ជាប់​មាំ​

– ​ត្រូវ​ស្រោច​ទឹក​អោយ​ជោគ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ដើម្បីអោយ​ដើម​ចេញ​ឫស (​គប្បី​ស្រោច​ទឹក នៅពេល​ព្រឹក​ព្រលឹម ឬ​ល្ងាច​ត្រជាក់​
+ ​ស្រោច​ទឹក​អោយ​លិច​ចង្អូរ​៖ បូមទឹក​អោយ​លិច ២/៣ នៃ​ចង្អូរ​ទុក​ពីរ​ម៉ោង​ក្រោយ​ទឹកនឹង​ហួត​អស់​
+ ​ស្រោច​ទឹក​ដោយ​ទុយោ​ទៅលើ​មុខ​រង​នៅ​កណ្ដាល​ជួរ​ទាំងពីរ ចៀសវាង​ស្រោច​ទឹក​លើ​តួ​ស្លឹក​បង្ក លក្ខណ​អោយ​ផ្សិត​ជំងឺ​រាលដាល​

– ​ត្រូវ​កាត់ចោល​នូវ​មែក​ខ្សោយ មែក​ឥត​ផ្ដល់​ផល​កើត​ដង្កូវ​ជំងឺ និង​ពន្លក​ខ្ចី អត់​ប្រយោជន៍​ដែល​តែង ដុះ​នៅក្រោម​ភ្នែក​ផ្សាំ​អោយបាន​ទាន់ពេល​
– ​បន្ទាប់ពី ២​ទៅ ៣​ឆ្នាំ​ត្រូវ​ប្ដូរ​ដើម​ថ្មី ជ្រើសរើស​ពន្លក​ដែល​ដុះ​ត្រង់​មែក​របស់​គល់​ធំ​មាំ​ហើយ​កាត់ ត្រួយ​នៅ​កំរិត​កំពស់​៥០​សង់ទីម៉ែត្រ​ចោល​ទុក​សម្រាប់​ធ្វើជា​មែក​ជំនួស​អោយ​ផ្កា ហើយ​កាត់​តួ​ដើម មេ​ដែល​ចាស់​ពេក​ចោល​
– ​ត្រូវ​ប្រមូល​ផល​ផ្កា​អោយចំ​ពេលវេលា ធានា​ផ្កា​ស្រស់​បានយូរ ហើយ​ស្អាត​ផង​

​- ឆាប់​ប្រមូល​ផល ទង​នៅ​ខ្ចី ផ្កា​នឹងមិន​រីក​
– ​ប្រមូល​ផល​យឺត​ពេល ផ្កា​នឹង​ឆាប់​ស្រពោន​

​គប្បី​ប្រមូល​ផល​ផ្កា​នៅពេល​ល្ងាច ចំពោះ​មែក​មេ​កាត់​កំពស់​ពី​៤៥ ទៅ​៥០ សង់ទីម៉ែត្រ ដើម្បី​បង្កើត​តួ​ដើម​មេ មែក​ឯទៀតៗ កាត់​ដល់​គល់​ទុក​ស្នាម​កាត់ ១​សង់ទីម៉ែត្រ​ដើម្បី​បង្កើត​ពន្លក​ថ្មី ៕ សម្រួល​អត្ថបទ​៖ អ៊ាង សុផល្លែត​