វិធី​ដាំ​ដំណាំ​ខ្ជាយ និង​គុណប្រយោជន៍​

3251

+ គុណប្រយោជន៍​
– បើ​យើង​ពុំបាន​ដឹង​ចាស់​ពី​អត្ថប្រយោជន៍​របស់​ខ្ជាយ​ទេ យើង​ប្រហែលជា​គិតថា ខ្ជាយ​មាន​ប្រយោជន៍​ត្រឹមតែ​ស្ល​ប្រហើរ​ស្ល​នំ​បញ្ចុក ឬ​អន្លក់​ជ្រលក់​ប្រហុក​ប៉ុណ្ណោះ​
– តែ​ការពិត​ខ្ជាយ​មាន​ប្រយោជន៍​ផ្នែក សុខភាព​ខ្លាំងណាស់ រហូត​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​មើម​យិន ស៊ិន​ទៀតផង​

– ជាពិសេស​ខ្ជាយ គឺជា​ឳ​សថ​មួយ​ជួយ​ដល់​ជំងឺ​ក្រលៀន និង​ជំងឺ​ជាច្រើន​ទៀត​
– យើង​ដឹង​ហើយ​ថា នៅពេល​មាន​ជំងឺ​ក្រលៀន ឬ​តម្រងនោម នឹង​បណ្ដាល​ឲ្យ​កើត​មានការ​ផ្សេងៗ ទៀត​ដូចជា ឈឺក្បាល​ប្រកាំង ឈឺ​ឆ្អឹង ស្ងួត​បំពង់ក​ក្ដៅ​ក្នុង និង​អ្វីដែល​គួរ​ឲ្យ​ខ្លាច​នោះ គឺ​ធ្វើ​ឲ្យ​មនុស្ស យើង​ឆាប់​ចាស់​
– ពេលនេះ​យើង​សូម​នាំមក​នូវ​មេ​នុយ​ភេសជ្ជៈ​ទឹក​ខ្ជាយ​សម្រាប់​ប៉ូវ ក្រលៀន និង​ទប់ស្កាត់​ជំងឺ​មួយ ចំនួន​ទៀត​

+ គ្រឿងផ្សំ​
– ខ្ជាយ​លាង​ទឹក​ឲ្យ​ស្អាត កិន​ឲ្យ​ល្អិត ដាក់​លាយ​ទឹកស្អាត ពីរ​កែវ​ត្រង​យក​កែវ​ទឹក​ទៅ​ដា​ក់លាយជា មួយ​ទឹកឃ្មុំ និង​ទឹក​ក្រូចឆ្មារ

+ គុណសម្បត្តិ​
– ជួយ​ប៉ូវ​ឆ្អឹង ព្រោះ​សម្បូរ​កាល់​ស្បូ​ម​
– ប៉ូវ​ខួរក្បាល ព្រោះ​ធ្វើ​ឲ្យ​ឈាម​ហូរ​ទៅ​ផ្គត់ផ្គង់​ខួរក្បាល​ច្រើន​
– សម្រួល​តុល្យភាព​អ័រម៉ូន​
– សម្រួល​តុល្យភាព​សម្ពាធ​ឈាម​
– ព្យាបាល​ជំងឺ​ក្រលៀន ជួយ​ឲ្យ​ក្រលៀន​ធ្វើ​ការល្អ​
– ការពារ​ជំងឺ​រលាក​បំពង់ក ឬ​កើត​ពិស​នៅ​ក្រ​ពេញទី​រ៉ូ​រីត​ប៉ូវ​ស្បូន​
– ការពារ​សក់ស្កូវ សក់​ជ្រុះ​
– ការពារ​កុំ​ឲ្យ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​
– កែ​បញ្ហា​ក្លន​លូន ។​

 

+ វិធី​ដាំ​ដំណាំ​ខ្ជាយ​
– ដំណាំ​ខ្ជាយ ត្រូវ​ដាំ​ក្រោយពេល​ស្ទូង​រួច ហើយ​វា​ក៏​ជា​ប្រភេទ​ដំណាំ​ងាយ​ដាំ ងាយ​ថែទាំ ហើយ​រហ័ស​ប្រមូល​ផល​
– មុន​ដាំ​ខ្ជាយ ត្រូវ​រើស​រក​កន្លែង​ដី​ស្ងួត កុំ​ឲ្យ​ដក់​ទឹក ឬ​ជាំ​ទឹក ត្រូវ​លើក ជា​រង​សម្រាប់​ដាំ​
– ដី​ត្រូវ​ភ្ជួរ ឬ​កាប់​ដី ឲ្យ​បាន​ជម្រៅ ចាប់ពី​២​ទៅ​៣​តឹក រួច​បំបែក​ដី​ឲ្យ​ម៉ត់​ល្អ ពង្រាបដី ឲ្យ​មាន​ខ្យល់ ចេញចូល ឬ​ហៅថា​ដី​ធូរ ដើម្បី​ឲ្យ​ដើម បែក​ច្រើន ហើយ​ក្នុង​ដើម​នីមួយៗ នឹង​ផ្ដល់​មើម​ច្រើន​
– ត្រូវ​លើក​ជា​រង ឲ្យ​បាន​កម្ពស់​៣​តឹក កាយ​យក​ក្បាល​រង ទទឹង​១​ម៉ែត្រ បណ្ដោយ​តាម​ទំហំ​ដី ដែល​អាច​ដាំ​បាន​
– ប្រសិនបើ​ចង់ទុក​ឲ្យ​វា​ផ្ដល់​ផល​បានយូរ​ខែ ត្រូវយក​មើម​ដែល​ចាស់ ទៅ​បណ្ដុះ​រួច​ដកយក​កូន​ទៅ​ដាំ
– លោក​ថា ដាំ​ខ្ជាយ ការដាំ​កូន ត្រូវ​ទុក​គម្លាត ពី​ដើម​មួយ​ទៅមួយ ចម្ងាយ​៣​តឹក ដើម្បី​ឲ្យ​វា​បែក​គុម្ព ច្រើន ហើយ​វា​នឹង​ផ្ដល់​មើម​ក៏​ច្រើន​ដែរ តាម​ដើម​នីមួយៗ
– ការថែទាំ​ដំណាំ​ខ្ជាយ ចាំបាច់​ត្រូវ​ថែម​ជី នៅពេល​ដាំ​វា បាន​២​ទៅ​៣​ខែ ជា​ពេល វា​កំពុង​បែក​គុម្ព និង​ជា​ពេលដែល​វា​នឹង បែក​មើម​ច្រើន​
– ការថែទាំង​បោចស្មៅ និង​ជ្រំដី ហើយ​ពូន​គល់​វា ដើម្បី​ឲ្យ​ដី​ធូរ ជាការ​ថែទាំ​ដែល​ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​ប៉ះ​គល់ ក្រោម​ស្លឹក ព្រោះ​វា​ជា​ដំណាំ​មើម​
– ការថែទាំ​មួយទៀត កុំ​ឲ្យ​ជ្រូក ឈ្មុល​រង និង​គោ​ស៊ី​ស្លឹក​វា

– ខ្ជាយ​ជា​មើម ដែល​សត្វល្អិត​មិន​យាយី​ទេ វា​ក៏​ជា​វត្ថុធាតុដើម​មួយ​ប្រភេទ​សម្រាប់​ផ្សាំ​ថ្នាំ​បំពុល សត្វល្អិត ដូច​ស្លឹកគ្រៃ ស្ដៅ ស្លែង បណ្ដូល​ពេជ្រ ជាដើម​ដែរ ដែល​សត្វល្អិត មិនអាច​បំផ្លាញ​វា​ឡើយ
– ចំពោះ​ការប្រមូល​ផល​ខ្ជាយ គេ​សំគាល់ នៅពេល​ស្លឹក​វា​ទុំ ហើយ​ស្វិត គឺ​មើម​ខ្ជាយ​វាចា​ស់ គេ​អាច ប្រមូល​ផល​វា​ទុក​បាន​
– ឯកសារ​ស្ដីពី​ដំណាំ​កសិកម្ម​ឲ្យ​ដឹងថា ខ្ជាយ​ដុះ​លូតលាស់​បាន​ប្រសើរ ក្នុង​កម្រិត​ទឹកភ្លៀង កម្ពស់ ពីមួយ​ពាន់ ទៅមួយ​ពាន់ ប្រាំ​រយ​មី​លី​ម៉ែត្រ​
– ប៉ុន្តែ​ដំណាំ​ខ្ជាយ​ត្រូវការ​ពន្លឺ​ថ្ងៃ​ខ្លី ដើម្បី​ឲ្យ​មើម​ខ្ជាយ វា​រីក​ធំធាត់ និង​ផ្ដល់​ទម្ងន់​ធ្ងន់

– ទិន្នផល​មើម​អាច​ទាប នៅពេលដែល​ពន្លឺ​ថ្ងៃ ចាំង​មកលើ​រង មាន​រយៈពេល​យូរពេក គឺ​លើស ១២​ម៉ោង​ក្នុង​មួយថ្ងៃ​
– ឯកសារ​ដដែល​បញ្ជាក់​ថា ដំណាំ​មើម​ភាគច្រើន​មិនសូវ​រើស​ដី​ទេ ប៉ុន្តែ​ដី​អាច​ដាំ​បានល្អ​ជាងគេ គឺ​ដីល្បាយខ្សាច់ ជា​ដី​ធូរ ហើយ​ស្រោះទឹក និង​មាន​ជីរ​ជាតិ​
– បើ​ដាំ​នៅ​តំបន់​ដីឥដ្ឋ ដំណាំ​មើម ពុំ​សូវ​ឲ្យ​ផល​ខ្ពស់​ទេ ព្រោះ​ដី​ដាំ​នោះ វា​ណែន​ពេក មើម មិនអាច រីក​ធំ​បាន​ដូច​ដី​ធូរ ឬ​ដីខ្សាច់​ឡើយ​
– មើម​ខ្ជាយ​អាច​ជីក​យកទៅ​បរិភោគបាន ចាប់​តាំង​មើម​វា​នៅ​ខ្ចី រហូតដល់​មើម​វាចា​ស់
– មើម​ខ្ជាយ​នេះ បើ​គេ​មិន​ចង់​ប្រមូល​វាពី​ដី​ទេ គេ​អាច​កប់​វា​នៅក្នុង​ដី​នេះ បាន​រយៈពេល ១​ឆ្នាំ​ក៏​វា មិន​ខូច​ដែរ ៕ ប្រភព​: អ៊ាង សុផល្លែត​