វិធី​ដាំ​ត្រប់វែង​ដើម្បី​ទទួលបាន​ផល​ច្រើន​

430

+ ការជ្រើសរើស​ពូជ​
– ជ្រើសរើស​ពូជ​ត្រប់​ណា​ដែល​ទុំ​ល្អ និង​ប្រភេទ​ពូជ​ដែលមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​
– ដាក់​បណ្តុះ​គ្រាប់ពូជ​ក្នុង​កន្ទោង​សម្រាប់​យក​ដាំ​
– បន្ទាប់មក​ជ្រើសរើស​កូន​ដែល​ថ្លោសៗ​ល្អ​មក​ដាំ​។​


+ ការរៀបចំ​ដី​
– មុនពេល​ដាំ​យើង​ភ្ជួរ​២​ទៅ​៣​ដង ដើម្បី​កំចាត់​ស្មៅ និង​ឲ្យ​ដី​ធូរ​
– លើក​រង​ដាំ ទទឹង​ប្រមាណ​៦​តឹក កម្ពស់​២​តឹក បណ្តោយ​តាម​ទំហំ​ដី​
– កាប់​រណ្តៅ​ដាំ​ដែលមាន​ទំហំ​២​តឹក​បួន​ជ្រុង ជម្រៅ​២​តឹក ចន្លោះ​ពី​ដើម​នីមួយៗ​កន្លះ​ម៉ែត្រ​
– ដាក់​ជី​កំ​ប៉ុ​ស្ត ជី​លាមក​សត្វ​ស្ងួត និង​កំទេច​ស្លឹកឈើ​ចូល រួច​យក​ដី​លុបរណ្តៅ​។​

+ ការដាំដុះ​
– យក​កូន​ត្រប់​ដែល​ថ្លោស​ល្អ​និង​មាន​សុខ​ភាពល្អ​ដែលមាន​ដុះ​៤-៥​ស្លឹក មក​ដាក់​ដាំ​ក្នុង​រណ្តៅ​រួច​ស្រោច​ទឹក អោយ​សើម​ល្មម​។​



+ ការថែទាំ​
– ស្រោច​ទឹក​រាល់​៣​ថ្ងៃ​ម្តង បើ​មាន​ភ្លៀង​ញឹកញាប់​មិន​ស្រោច​ក៏បាន​
– ជ្រុំ​គល់ ដកស្មៅ ការពារ​សត្វ និង​រោគ​បំផ្លាញ ក្តិច​ស្លឹក​ចាស់ៗ​ចេញ និង​បន្ថែម​ជី​កំ​ប៉ុ​ស្ត​រាល់​២​អាទិត្យ​ម្តង​។​



+ ការប្រមូល​ផល​
​ក្រោយពី​ដាំ​បាន​រយៈពេល​១​ខែ​កន្លះ អាច​ប្រមូល​ផល​បាន​ហើយ ៕ ប្រភព​: អ៊ាង សុផល្លែត​