វិធី​ដាំ​ស្វាយ​អោយ​តឿ​

395

​របៀប​ដាំ​ស្វាយ​ឲ្យ​បាន​ដើម​តឿ​ផ្លែ​ថ្លោស​ងាយស្រួល​ក្នុងការ​មើលថែ​និង​ឲ្យ​ផល​លឿន

+​ របៀប​នៃ​ការធ្វើ​ឲ្យ​ដើម​ស្វាយ​តឿ

១.​ជ្រើសរើស​ពូជ យើង​ដាំ​គ្រាប់ ស្វាយ​ផ្សាំ​មែក
២.​ត្រៀម​ដី​ដាំ ជី ឧបករណ៍ ការ​ឲ្យ​ទឹក
៣.​ចាប់ផ្ដើម​ដាំ មើលថែ​ឲ្យ​ដើម​ដុះ​ត្រង់​ឡើងលើ
៤.​ធ្វើការ​កាត់​មែក​ដែល​ដុះ​ជាប់​គល់ គឺ​ធ្វើ​ឲ្យ​ដើម វាស្រ​ឡូ​ន​បើ​អាច​យើ​កាត់​ត្រួយ​វា​ក្នុង អាយុ​៣​ទៅ​៤​ខែ ដើម្បី​ឲ្យ​វា លាស់​ត្រួយ​បែកមែក​(​ទុក​ម្ដង​៣​មែក​) ៥.​ក្រោយពី​ដើម​ស្វាយ​យើង​មាន​កំពស់​២​ទៅ​២.៥ ម៉ែត្រ​ហើយ​យើង​អាចធ្វើ​ការពត់​ដើម បាន​ហើយ​។

+ វិធី​ពត់​ដើម

១.​វៃ​បង្គោល​នៅ​ជិត​គល់​ស្វាយ​ចម្ងាយ​១​តឹក
២.​យក​ខ្សែ​មក​ចង​ដើម​ស្វាយ​ឲ្យ​មាន​កំពស់​១​មែ​ត ពី​គល់

៣.​វៃ​បង្គោល​មួយទៀត​ចម្ងាយ​ពី​គល់​១​ម៉ែត្រ​រួច​ទាញ ដើម​ស្វា​យមក​ចង​ឲ្យ​ជាប់ (​គួ​ធ្វើ​ការពត់​ម្ដង​បន្តិចៗ ចុះក្រោម​រហូត​បាន​៩០​ដឺ​ក្រេព​ត់​នៅពេល​ថ្ងៃ​)​។ បើ​ចង់បាន​ផ្លែ​ធំ យើង​ទុក​ឲ្យ​ជាប់​តែមួយ​ផ្លែ​ក្នុង​១​ទង ៕ ប្រភព​: ផ្សារ​កសិកម្ម​យើង​