វិធី​ដើម្បី​បំបាត់​ការ​ចាញ់កូន​ងាយៗ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​អាច​សាកល្បង​បាន​

1135
ចែករម្លែក

​ស្ត្រី​ភាគច្រើន​មាន​អារម្មណ៍ ភ្ញាក់ផ្អើល​នៅពេល​ដឹងថា ខ្លួនឯង​មាន ផ្ទៃពោះ ប៉ុន្តែ​ក្រោយពី​មាន​ផ្ទៃពោះ​បាន ប៉ុន្មាន​សប្តាហ៍​មក​ភាព​រីករាយ​របស់ ពួកគេ​អាច​ស្រាកស្រាន្ត​ទៅវិញ ដោយ​សារ​តែ​ការ​ចាញ់កូន​កើតឡើង​ស្ទើរតែ គ្រប់ពេល ដែល​រឿងនេះ​កើតឡើង ប្រហែល​៧០​ភាគរយ​ឯណោះ​ចំពោះ ស្ត្រី​មាន​ផ្ទៃពោះ​។ ជាធម្មតា ការ​ចាញ់កូន កើតឡើង​ក្នុង​សប្តាហ៍​ទី​៦ ឬ​ទី​៧ នៃ​ការ មាន​ផ្ទៃពោះ និង​ខ្លាំង​បំផុត​ក្នុង​សប្តាហ៍ ទី​៨ និង​ទី​៩​។ ហេតុដូច្នេះ​ហើយ​ទើប​ខ្ញុំ សូម​ណែនាំ​វិធី​បំបាត់​អាការ​ចាញ់កូន មួយចំនួន​ដូចខាងក្រោម​នេះៈ​
​ ​
ញ៉ាំ​តែ​ខ្ញី​
តែ​ខ្ញី​ត្រូវបាន​គេ​ស្គាល់​ថា មាន ប្រសិទ្ធភាព​ប្រឆាំងនឹង​ការ​រលាក ដែល​អាច​បន្ថយ​ការ​រលាក ដែល​កំពុងតែ ធ្វើឱ្យ​ចង្អោរ​បាន​។ ដូច្នេះ​ចូរ​រៀបចំ​តែ​ខ្ញី ខ្លះ​ញ៉ាំ​ទៅ បើសិនជា​អ្នក​ដឹងថា​នឹង​ជិត ដល់ពេល​ចាញ់​ទៀតហើយ​។​
​ ​
​ជី​អង្កាម​
ការ​ស្រង់ក្លិន​ស្រស់ស្រាយ​អាច ជួយ​បង្ការ​មិនឱ្យ​ក្អួត​បាន​។ ជី​អង្កាម​អាចជួយ​បំបាត់​ការ​ចង្អោរ ដែល​អ្នក​កំពុងតែ​មានបាន ដូច្នេះ​អ្នក​ប្រហែលជា​គួរ​យក ស្លឹក​ជី​អង្កាម​ខ្លះ​តាម​ខ្លួន​ហើយ​។​
​ ​
​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន
​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ត្រូវការ​ដោះស្រាយ​ជាមួយនឹង​ការ​ចាញ់កូន អ្នក​ត្រូវតែ​ប្រាកដថា ខ្លួនឯង ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់ ដើម្បី​ជំនួស​វិញ នូវ​ទឹក​ដែល​បាន​បាត់បង់​។ អ្នក​អាច​រៀប​ចំការ ញ៉ាំ​ទឹកកក​ដុំៗ ធ្វើ​ផ្លែ​ឪឡឹក ដើម្បី​ជំនួស​ការ​ញ៉ាំ​ទឹក​ក៏បាន​។ រឿង នេះ​មិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​រាងកាយ ធូរស្រាល​ទេ តែ​ក៏​ជួយ​កុំឱ្យ​ក្អួត​ដែរ​។​
​ ​
ការហាត់​ប្រាណ​
ការហាត់​ប្រាណ​ប្រហែលជា រឿង​ចុងក្រោយ​ដែល​អ្នក​ត្រូវ​គិត ប៉ុន្តែ​វា​ពិតជា​ជួយ​បន្ថយឥទ្ធិពល នៃ​ការ ចាញ់កូន​ដែរ​។ រឿងនេះ​មិនមែន​មាន ន័យ​ថា អ្នក​គួរតែ​ហាត់ប្រាណ​ខ្លាំងក្លា ឡើយ តែ​ត្រូវធ្វើ​តិចៗ​ដូចជា ការដើរ ឬ​ហែល​ទឹក ដើម្បី​រាងកាយ​បញ្ចោ​ញ អ័រម៉ូន​សប្បាយចិត្ត​ក្នុងការ ទប់ស្កាត់​ការ​ចាញ់កូន ៕ ដោយៈ health.com.kh