វិធី​ដែល​យើង​អាច​បណ្ដុះ​ផ្សិត​ក្ងោក​បាន​

1366
ចែករម្លែក

មាន​ពីរ​វិធី​៖
+ ​វិធី​ទី​១
– យក​ផ្សិត​ក្ងោក​ព្រៃ​ដែល​យើង​ដក​មក​ចំនួន​២០​ដើម​ច្របាច់ ឬ​កិន​ឲ្យ​ម៉ដ្ឋ​លាយ​ជាមួយ​ទឹកស្អាត ប្រមាណ​២០​លីត្រ​រក្សាទុក​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង រួច​ត្រង​យក​ទឹក​របស់​វា

– រួច​យក​ទឹក​នេះ​ស្រោច​លើ​កូនឈើ​ដែល​យើង​បណ្ដុះ​បំរុង​នឹង​ដាំ​ឲ្យ​សើម​ដី​ក្នុង​ថង់​របស់​វាស​ព្វ នៅពេល​យើង​យក​វា​ទៅ​ដាំ គឺ​ដូចជា​យើង​បាន​ដាំ​ផ្សិត​ក្ងោក​ទៅជា​មួយ​ដែរ ។​

+ ​វិធី​ទី​២
– យើង​ធ្វើ​ដូចគ្នា​នឹង​វិធី​ខាងលើ​ដែរ រួច​យក​ទឹក​នេះ​ទៅ​ស្រោច​ជុំវិញ​គល់ឈើ​នៅក្នុង​ព្រៃ ឬ​ដើម​កៅស៊ូ​ក្នុង​ចំការ​ជាដើម​

– យើង​ត្រូវ​កាយ​ដី​ជុំវិញ​គល់ឈើ​ជម្រៅ​រាក់ៗ​ប្រមាណ​កន្លះ​តឹក រួច​ស្រោច​ទឹក​មេ​ផ្សិត​ជុំវិញ រួច​រាយ​អាចម៍គោ​ស្ងួត​បន្តិចៗ​ហើយ​កប់​ដី​ថើៗ​ស្ដើង​ពីលើ រួច​យក​ស្លឹកឈើ​គ្របពីលើ​
– បើ​ពេល​មាន​ភ្លៀង​ញឹកញាប់​យើង​មិនបាច់​បន្ថែម​ទឹក​ឲ្យ​វា​ទេ តែបើ​មិនមាន​ភ្លៀង​យើង​ត្រូវ​ស្រោច ទឹក​ពីលើ​ជាប្រចាំ ដើម្បី​ឲ្យ​មាន​សំណើម​
– រយៈពេល​១-២​អាទិត្យ​វា​នឹង​ចាប់ផ្ដើម​មាន​ដុះ​ហើយ ៕ ប្រភព​: អ៊ាង សុផល្លែត