វិធី​ទប់ស្កាត់​រោគ​ថេ​ង​ហ្គើ និង​ចៃ ស នៅលើ​ដំណាំ​ក្រូចឆ្មារ​

793
ចែករម្លែក

រោគ​ថេ​ង​ហ្គើ និង​ចៃ ស គឺជា​រោគ​មួយ​ដែល​អ្នក​ដាំ​ក្រូចឆ្មារ​ព្រួយ​បារ​ម្មណ៍ និង​ភ័យព្រួយ ។ នេះ​ជា​វិធី​ងាយៗ​សំរាប់​បងប្អូន​ដែលជា កសិករ​ដែល​មិន​ចូលចិត្ត​ថ្នាំ​គីមី​អាច ប្រើ​តាម​រូបមន្ត​នេះ វា​មាន​ប្រសិទ្ធភាព​គួរសម​ដែរ ។​

+ របៀប​ផ្សំ​
– យក​ផេះ​ដែល​ម៉ត់​ល្អ ១​គ​.​ក ទៅ​ដាក់​ត្រាំ​ទឹកស្អាត 20 លីត្រ ទុក​វា មួយ​យប់​រួច​ត្រង​យក​កាក ខ្យូ​ង ឬ​កំទិចកំទី​ចេញ ក្រោយពេល​ត្រង​ស្អាត​ហើយ ច្រក​ដប​ឬ​ធុង​

– ពេល​បាញ់​ត្រូវយក​ទឹក​ល្បាយ​មួយ​លីត្រ​ទៅ​ពីរ​លីត្រ លាយ​ទឹក​ធម្មតា 20​លីត្រ លាយ​ទឹក​ជ័រ​ឈើ​មួយ​ស្លាបព្រា​

+ របៀប​ប្រើ​
– បាញ់​ឬ​ស្រោច​ពេលព្រឹក​… រៀង​មួយអាទិត្យ​ម្ដង ៕ ប្រភព​: អ៊ាង សុផល្លែត