វិធី​ទាំងនេះ​អាចជួយ​បាន​បើសិនជា​អ្នកមាន​បញ្ហា​នោម​ឈឺ​

1993
ចែករម្លែក

ការ​នោម​មក​មាន​លក្ខណៈ​ឈឺ ចាប់ ឬ​ក្រហាយៗ មិនមែនជា​ជំងឺ​ទេ តែ​វា​ជា​រោគសញ្ញា​មួយ ដែល​កើតឡើង នៅពេល​មាន​អ្វី​ខុសធម្មតា​នៅ​ផ្លូវទឹក មូត្រ ។ ឧទាហរណ៍​ការ​នោម​ឈឺ​លើ ស្ត្រី​ប្រហែលជា​បង្កឡើង​ដោយសារ តែ​ការបង្ក​រោគ​នៅ​ផ្លូវទឹក​មូត្រ ។

សម្រាប់​បុរស​វា​អាច​កើតឡើង​ដោយ សារ​តែ​ការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត ឬ​រលាក​បង្ហួរនោម ។ មូលហេតុ​ញឹក ញាប់​ផ្សេងៗ​ទៀត​នៃ​ការ​នោម​ឈឺ​ដែរ នោះ មានដូចជា​ក្រួស​ក្នុង​តម្រងនោម ការបង្ក​រោគ​ផ្សិត​នៅ​ទ្វារមាស ជំងឺ កាមរោគ និង​អាចទាក់ទង​នឹង​ការ​កង្វះ អនាម័យ និង​មិនបាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​។

​យក​ល្អ​គួរតែ​ស្វែងរក​ការព្យាបាល​ពីគ្រូពេទ្យ និង​ដើម្បី​កំណត់ថា មាន​មូលហេតុ​អ្វីដែល​ធ្វើឱ្យ នោម​ឈឺ ទើប​មានការ​ព្យាបាល​បាន​ត្រឹមត្រូវ ។ ខាងក្រោម នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​វិធី​ព្យាបាល ដោយ​ខ្លួនឯង​ខ្លះៗ​ក្នុងការ​ដោះស្រាយ​ការនោម​ឈឺៈ​
​ ​
ញ៉ាំ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​
​ការ​ខ្សោះ​ជាតិ​ទឹក គឺជា​មូល​ហេតុ​ញឹកញាប់​មួយ​នៃ​ការ​នោម​ឈឺ​។ បើសិន​វា​ជា​មូលហេតុ​មែន អ្នក​ពិតជា អាច​ព្យាបាល​វា​ដោយ​ងាយ​តាមរយៈ ការ​ផឹកទឹក​ឱ្យបាន​ច្រើន ។ ករណី​នោម ឈឺ​បង្កឡើង​ដោយ​បាក់តេរី ការ​ញ៉ាំ​ទឹក បាន​ច្រើន​នឹង​ជួយ​ច្រោះ​មេរោគ​ចេញពី ប្លោកនោម និង​តាម​បង្ហួរនោម​បាន ។
​ ​
​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជា មួយ​ទឹក​មួយ​កែវ​
​ដោយសារ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មាន សមត្ថភាព​ប្រឆាំងនឹង​មេរោគ​ដែរ ដូច្នេះ វា​ប្រហែលជា​ជួយ បំបាត់​ការ​នោម​ឈឺ បើសិនជា​បង្កឡើង​ដោយ​បាក់តេរី ។ ក្រៅពី​សម្លាប់​បាក់តេរី ភាព​ជូរ​របស់ ទឹក​នេះ​នឹង​ជួយ​ស្តារ​នូវ​កម្រិត pH ធម្មតា របស់​រាងកាយ​ហើយក៏​មិន​អាចឱ្យ​មេរោគ​លូតលាស់ បាន​ថែមទៀត​ដែរ​។ ចូរ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ស្លាបព្រា បាយ​ជាមួយនឹង​ទឹក​មួយ​កែវ ហើយ​ញ៉ាំ វា​ពីរដង​ក្នុង​មួយថ្ងៃ ។
​ ​
​ញ៉ាំ​យ៉ា​អួរ​រាល់ថ្ងៃ​
​វា​មិនមាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ ថា យ៉ា​អួរ​មាន​បាក់តេរី​ល្អៗ​រាប់លាន​ដែល​អាចជួយ​គ្រប់គ្រង បាក់តេរី​អាក្រក់ ក្នុង​ពោះវៀន​បាន​។ ការដែល​ញ៉ាំ​យ៉ា​អួរ នេះ​ពីរ​ទៅ​បី​ដង​ក្នុង​មួយថ្ងៃ​អាចជា​វិធី ព្យាបាល​មួយ​លើ​ករណី​នោម​ឈឺ​ដែរ ជាពិសេស​បើសិនជា​វា​បង្កឡើង​ដោយ បាក់តេរី ។ ចូរ​ប្រាកដថា អ្នក​ជ្រើសរើស ផលិតផល​យ៉ា​អួរ​សុទ្ធ​ល្អ ។​

​ញ៉ាំ​តែ​ខ្ញី​មួយ​ទៅ​ពីរ​ពែង​ក្នុង មួយ​ថ្ងៃជា​រៀងរាល់ថ្ងៃ​
​រឿង​ដ៏​ល្អ​បំផុត​អំពី​ខ្ញី​គឺ វា​មិន គ្រាន់តែ​ជួយផ្តល់​ក្លិន​ដល់​អាហារ​ទេ តែ ក៏​អាច​ប្រើ​ដើម្បី​ព្យាបាល បញ្ហា​ជា ច្រើន ដែល​បង្កឡើង​ដោយ​មេរោគ និង​ហើម ដែរ ។ នេះ​ដោយសារតែ​ខ្ញី​មាន សមត្ថភាព​សម្លាប់​មេរោគ និង​ប្រឆាំង​ការ រលាក​យ៉ាង​អស្ចារ្យ ។ ការ​ញ៉ាំ​តែ​ខ្ញី​មួយ ទៅ​ពីរ​ពែង​ក្នុង​មួយថ្ងៃ ប្រហែលជា ជួយ​បញ្ឈប់​ការ​នោម​ឈឺ​បាន ។
​ ​
ញ៉ាំ​ទឹកដូង​ស្រស់​
​ការផឹក​ទឹកដូង​ប្រហែលជា​ជួយ ដោះស្រាយ​ការ​នោម​ឈឺ​បាន ។ អស់ រយៈពេល​ច្រើន​ឆ្នាំ មកហើយ ទឹកដូង ត្រូវបាន​គេ​ណែនាំ​ថា ជា​ឱសថ​ព្យាបាល បញ្ហា​ច្រើន​ប្រភេទ ជាពិសេស​ទាក់ទង នឹង​ប្រព័ន្ធ​ទឹកមូត្រ​តែម្តង ។ ការ​នោម​ឈឺ​ប្រហែលជា​បាត់​ទៅវិញ លឿន​តាម រយៈ​ការ​ញ៉ាំ​ទឹកដូង​ពីរ​កែវ​ក្នុង​មួយថ្ងៃ ជា​រៀងរាល់ថ្ងៃ ៕ ដោយៈ health.com.kh​