វិធី​ធម្មជាតិ​បណ្តេញ​ជាតិពុល​ពី​សរសៃឈាម​

1615
ចែករម្លែក
  • 2
    Shares

​ប្រសិនជា​អ្នក​ចង់ឱ្យ​សរសៃឈាម អ្នក​ស្អាត​អ្នក​អាច​ប្រើ​វិធី​៤​ខាងក្រោម​នេះ ដើម្បី​សម្អាត​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
​អ្នក​គួរតែ​ចាប់ផ្តើម​ផ្លាស់ប្តូរ ពីរ​បប​អាហារ​របស់​អ្នក ដោយ​អ្នក​គួរ តែ​បរិភោគ​បន្លែ និង​ផ្លែឈើ ស្រស់ៗ ហើយ​កាត់បន្ថយ​ការ​ពិសា​សាច់​ផ្សេងៗ ព្រោះ​អាចធ្វើឱ្យ​សរសៃឈាម អ្នក​កើត ខ្លាញ់​បាន ។ ជាពិសេស​អ្នក​ក៏​មិនគួរ ញ៉ាំ​ពពួក​ថ្លើម​សត្វ​ច្រើន​ដែរ ព្រោះ​វា​ក៏​អាច​បំផ្លាញ​សរសៃ ឈាម​អ្នកផង ដែរ​។ អ្នក​អាច​ញ៉ាំ​ទឹក​ឱ្យ​ច្រើន​បាន​ព្រោះ​វា​អាចជួយ​ធ្វើ ឱ្យ​ឈាម​អ្នកដើរ ស្រួល ថែមទាំង​ជួយ​បញ្ចោ​ញ​ជាតិពុល ចេញមកក្រៅ​អស់​ទៀតផង​។ ជាពិសេស​វា​នឹង​អាចជួយ​មិន ឱ្យ​ឈាម​អ្នកមាន លក្ខណៈ​ស្អិត​ខ្លាំង​នោះទេ​។​
​ ​
​ការព្យាយាម​ហាត់ប្រាណ ក្នុង រយៈពេល​វែង នឹង​អាចជួយ​បញ្ចុះ​កាឡូរី​ក្នុង​រាងកាយ​អ្នក ថែមទាំង​ជួយ​សម្អាត​សរសៃឈាម​អ្នក​បានល្អ​ទៀត ផង​។ ដូចនេះ​អ្នក​អាច​ជិះ​កង់ ឡើង​ភ្នំ ឬ​ហែល​ទឹកជា​ដើម​។​
​ ​
​ប្រសិនជា​អ្នក​ចង់ឱ្យ​ជាតិពុល ក្នុង​សរសៃឈាម​អ្នក​ចេញមកក្រៅ​អស់អ្នក​គួរតែ​គេង​ឱ្យបាន គ្រប់​ម៉ោង ព្រោះ​ការ​គេង​ឱ្យ​គ្រប់​នេះ​ពិតជា​សំខាន់​ណាស់ វា​នឹង​អាចជួយ​ដល់​សារពាង្គកាយ​អ្នក គ្រប់ផ្នែក ដោយ​ធ្វើឱ្យ​អ្នកមាន​សុខភាព​ល្អ​ខ្លាំង ៕ ដោយ​: health.com.kh