វិធី​ធ្វើឱ្យ​ទ្វារមាស​ប្រែ​ទៅជា​ក្មេង​ដោយ​ការចាក់​បញ្ចូល​ឈាម​

465

​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ បញ្ហា​ផ្លូវភេទ​តែង​ត្រូវបាន​យកចិត្ត​ទុក ដាក់​ជា​ចម្បង ។ ពុំ​ត្រឹមតែ​បុរស​ទេ ដែល​ត្រូវ​សម្រិតសម្រាំង​ប្រដាប់ភេទ តែ​ស្ត្រី​ក៏​តែង​រក​វិធី​កែកុន ទ្វារមាស ដើម្បី​ជួយ​ឱ្យ​ទំនាក់ទំនង ប្តី​ប្រពន្ធ​បន្ថែម ភាព​ពេញចិត្ត ។ វិធី​ថ្មី​មួយ​ត្រូវបាន​ស្ត្រី ជាច្រើន​ប្រើ​គឺ Osbhot ។​
​ ​
​វេជ្ជបណ្ឌិត Charles Runels អ្នកបង្កើត​វិធី Osbhot ឱ្យដឹងថា នេះ​ជា វិធី​ដ៏​សាមញ្ញ​មួយ ដោយសារ​នាំយក សារធាតុ​ធ្វើឱ្យ​ក្មេង​ពី​រាងកាយ​ផ្ទាល់ បញ្ចូល​ទៅក្នុង​ទ្វារមាស ដើម្បី​រំញោច កោសិកា​ដើម​រីកចម្រើន​ជួយ​ឱ្យ​តំបន់ នេះ​ប្រែជា​ក្មេង ។ សារធាតុ​ធ្វើឱ្យ​ក្មេង ត្រូវបាន​យក​ពី​ក្នុង​ឈាម គឺ​ប្លា​ស្មា និង Collagen ។​
​ ​
​បណ្ឌិត Charles Runels បាន​ព្យាបាល​ឱ្យ​ស្ត្រី​ជាង​២០.០០០​នាក់ ។ ៨៥​ភាគរយ​ក្នុងចំណោម នោះ​សង្កេត ឃើញ​ការប្រែប្រួល​ក្រោយពេល ព្យាបាល ។ ពិសេស​វិធី​នេះ​អាចជួយ​ដោះស្រាយ​បញ្ហា ស្ងួត​ទ្វារមាស ក្រោយ ពេល​សម្រាលកូន​, អាកា​រៈលេ​ច​នោម ទប់​មិន​ជាប់​, ស្ត្រេ​ស ។
​ ​
Charles Runels ឱ្យដឹងថា Osbhot ជួយ​ឱ្យ​ស្ត្រី​ជឿជាក់​លើ​ខ្លួនឯង និង​រកឃើញ​សុភមង្គល​ក្នុង ជីវិត​ប្តី ប្រពន្ធ ៕ ប្រែ​សម្រួល​: រតនៈ​