វិធី​ធ្វើ​ចំណី​សត្វ​ពី​កំប្លោក​ល្អ​បំផុត​សម្រាប់​មាន់​ទា ជ្រូក គោ ពពែ​

6174
ចែករម្លែក
  • 15
    Shares

​វិធី​ធ្វើ​ចំណី​សត្វ​ពី​កំប្លោក​ល្អ​បំផុត​សម្រាប់​មាន់​ទា ជ្រូក គោ ពពែ ជួយ​កាត់បន្ថយ​ចំណាយ​របស់​បងប្អូន​ក​សិ​ករ ហើយ​ទទួលបាន​ចំណេញ​ច្រើន​។​

​កំប្លោក​សម្បូរ​ណ៍​ទៅដោយ​សារធាតុ​ប្រូតេអ៊ីន​យ៉ាងច្រើន ក្នុង​ស្លឹក​កំប្លោក​មាន​ប្រូតេអ៊ីន​រហូតដល់ ២២.៦% ដែល​ល្អ​បំផុត​សម្រាប់​ធ្វើជា​ចំណី​សត្វ មាន់​ទា ជ្រូក គោ និង​ពពែ​។ រូបមន្ត​នេះ កាត់ចោល​ទាំងស្រុង​ការប្រើ​សណ្តែកសៀង កន្ទក់ ចុងអង្ករ ដែលជា​វត្ថុ​លំបាក​រក​ថែម​ទៀតផង​។​

​ផ្នែក​ដែល ត្រូវបាន​គេ​យក​ប្រើ​ធ្វើ​ពិសោធន៍​គឺ​ស្លឹក និង​ឫស ដៃ​រប​ស់វា ចំណែក​ដង (​ឬ​ធាង ស្លឹក​) របស់​វា​គេ​មិន​យក​ទេ ។​

+ ​ធាតុ​ផ្សំ​៖
-​ស្លឹក និង​ឫស​កំប្លោក ដាក់​ចំនួន ៣៥% ឬ​៤៨%

-​ពោត (​ម្សៅ ឬ​កិន​) ចំនួន ១២-៣៦%
-​ម្សៅ​ត្រី​ស្ងួត ចំនួន ១០-១៧%
-​ស្ករ​កាក​អំពៅ ចំនួន ៣-៥%
-​ម្សៅ​ឆ្អឹង ចំនួន ១%
-​ម្សៅ​សំបក​ងាវ ចំនួន ០,៥-២,៥%
-​អ​បិ​ល ចំនួន ០,៥%
-​ប្រេង​ខ្លាញ់ត្រី ចំនួន ៥-១២%

​ចំពោះ​កំប្លោក បងប្អូន​អាច​កាត់​កំប្លោក​ឲ្យ​មាន​ទំហំ​តូចៗ ឬ​ល្អិតៗ​ល្មម រួច​ដាក់​កំប្លោក​នោះ ស្ងោរ​រហូត​ផុយ លើក​ចេញ​ទុក​ឲ្យ​ត្រជាក់ (​នៅ​ក្តៅ​អ៊ុនៗ​)​លាយ​គ្រឿងផ្សំ​ផ្សេងៗ​ទៀត​ចូល​សម្រាប់ ធ្វើជា​ចំណី​ជ្រូក​។ សម្រាប់​មាន់​ទា​វិញ ចាំបាច់​ត្រូវ​លាង​ស្លឹក និង​ឫស ឬ​ដៃ​ទាំងនោះ​ឲ្យ​ស្អាត ទើប​យកមក​កិន ឬ​ចិញ្ច្រាំ​ឲ្យ​ខ្ទេច​មុន​ដាក់​លាយ​ជាមួយ​វត្ថុធាតុដើម​ផ្សេងទៀត​។ មុន​យកមក​លាយ ចាំបាច់​ត្រូវ​ហាល​ឲ្យ​ស្ងួត ទើប​កិន​ឲ្យ​ខ្ទេច ៕ ប្រភព​: អ៊ាង សុផល្លែត​