វិធី​ធ្វើ​ជី​ត្រី​ផ្អាប់​តាមបែប​ងាយៗ​

665

+ វិធី​ធ្វើ​ជី​ត្រី​ផ្អាប់​
– លាយ​កាក​ស្ករ និង​ត្រី ឬ​កំទិចកំទី​ត្រី​តាម​ផ្សា (​សំរាប់​សមុទ្រ​) ប្រើ​ត្រី 3kg លាយ​កាក​ស្ករ 1kg

– ច្របល់​វា​អោយ​ចូលគ្នា​រួចហើយ​ច្រក​ផ្អាប់​ទុក​រយៈពេល​៣០​ថ្ងៃ (​កុំ​ភ្លេច​គ្រប​ផង​)

– នៅពេលដែល​ជុ​លិ​ន​ស៊ី​ធ្វើការ យើង​និង​ឃើញ​មាន​ផ្សិត​សរៗ​កើតឡើង​នៅ​ផ្នែក​ខាងលើ​

– ចាក់ទឹក​ដូងខ្ចី​ពីលើ​អោយ​លិច​ជី​ត្រី​ផ្អាប់ ដើម្បី​ជុ​លិ​ន​ស៊ី​ធ្វើការ​កាច់​បានល្អ

– ក្រោយពេល​យើង​ចាក់ទឹកដូង​ចូល​រួចហើយ សាច់ និង​ពោះវៀន​ត្រី និង​រលួយ​សល់​តែ​ឆ្អឹង​
– នៅពេលដែល​យើង​ផ្អាប់​បាន​គ្រប់​តាម​កំណត់​រួចហើយ យើង​នឹង​បាន​ទឹក​ជី​ដែល​ពណ៌​ដូច​ទឹក កាហ្វេ​

+​ចំណាំ​៖ បើសិន​ជាការ​ផ្អាប់​មាន​កើត​ដង្កូវ យើង​ត្រូវដាក់​កាក​ស្ករ​បន្ថែម គួរ​កូរ​៧​ថ្ងៃ​ម្ដង ។ បើ​យើង​ចង់អោយ​វា​រលួយ​លឿន គួរប្រើ​ម្នាស់ លាយ​ជាមួយ និង​ធាតុ​ផ្សំ​នៅពេលដែល​យើង ចាប់ផ្ដើម​ធ្វើ ។​

+ វិធី​ប្រើ​៖ ប្រើ​១​លីត្រ លាយ​ទឹក​២០០​លីត្រ ប្រើ​បាញ់​លើ​ស្លឹក ១​លីត្រ​លាយ​ទឹក ៤០០​លីត្រ ៕​