វិធី​ធ្វើ​ជី​ត្រី​ផ្អាប់ SM ធ្វើអោយ​ដី​ធូរ ដំណាំ​លូតលាស់​ធំធាត់​បាន​លឿន​មិន​ចាញ់​ជំងឺ​សំរួល​ប្រព័ន្ធ អ័​រមូ​ន​ក្នុង​សារពាង្គ​រុក្ខជាតិ​មាន​តុល្យ​ភាពល្អ បង្កើត​ប្រព័ន្ធ​ការពារ​រោគ​បានល្អ

680

ជី​ត្រី​ផ្អាប់ SM ជួយ​អោយ​ដី​ធូរ បំប្លែង​ពី​សារធាតុ​ដើម ដែល​សេសសល់​ក្នុង និង​លើដី​អោយក្លាយ ជា​ជី​អាហារ​រុក្ខជាតិ អាច​ស្រូបយក​ទៅប្រើ​ប្រាស់​តាមរបៀប​ជីវសាស្ត្រ ធ្វើអោយ​ឫស​ដំណើរការ ល្អ ដង​ដើម មេក​ត្រួយ ផ្កា ផ្លែ ដំណើការ​ល្អ លូតលាស់​ធំធាត់​បាន​លឿន​មិន​ចាញ់​ជំងឺ សំរួល​ប្រព័ន្ធ អ័​រមូ​ន​ក្នុង​សារពាង្គ​រុក្ខជាតិ​មាន​តុល្យ​ភាពល្អ បង្កើត​ប្រព័ន្ធ​ការពា​រោគ​បានល្អ (immiunisation) បំប្លែង​សារធាតុ​នៅ​ដី​អោយក្លាយ​ជា​អារ​ហារ​ដល់​រុក្ខជាតិ​ធន់​នឹង​អាកាសធាតុ​ប្រែប្រួល ។ ជាពិសេស​អាចបង្កើត​ថ្នា​ផ្សះ​ដែល​យើង​ហៅថា​អង់ទីប្យូទិច ។​

​វិធី​ធ្វើ​ត្រី​ផ្អាប់ SM
+ វត្ថុធាតុដើម​
១-​សារធាតុ SM ៥០ ក្រាម​
២-​កាក​ស្ករ ៨​គីឡូក្រាម​

៣-​ទឹកស្អាត ១៦០ លីត្រ​
៤-​កន្ទក់​ម៉ត់ ៤​គីឡូក្រាម​

៥- ត្រី​ស្រស់​២០ គីឡូក្រាម​

៦- ម្នាស់​ចិញ្ច្រាំ​ល្អិត ៤​គីឡូក្រាម​

+ ឧបករណ៍​
​ធុង​ប្លា​ស្ទិ​ច​ចំណុះ ២០០​លីត្រ មាន​គំរប​បិទ​ជិត ។​

+ វិធី​ធ្វើ​
​យក​វត្ថុ​ធាតុ​ផ្សំ​ខាងលើ​គ្រប់មុខ​ច្របល់​បញ្ចូល​គ្នា ដាក់​ទឹក​ក្នុង​ធុង​កូរ​អោយ​សព្វ​រួច​គ្រប​គំរប​អោយ ជិត ហើយ​បើក​កូរ​រាល់ថ្ងៃ ១​ថ្ងៃ ២​ដង ទុក​ពី ១០ ទៅ ១៤ ថ្ងៃ​អាច​ប្រើ​បាន ។​

+ វិធី​រក្សាទុក​
​គ្រប់​ចំនួន​ថ្ងៃ​កំណត់​ហើយ ត្រូវ​ត្រង​ចំរោះ​យកតែ​ទឹក ដាក់​ក្នុង​ធុង ឬ​កា​ដុង​ទុក​ក្នុង​ទី​ម្លប់ មាន​ខ្យល់ ចេញចូល​ល្អ អាច​រក្សាទុក​ពី ៦ ទៅ ៨​ខែ ។​

+ វិធី​ប្រើ​
​ជី​ត្រី​ផ្អាប់ SM ១ ទៅ ២​លីត្រ ទឹកស្អាត ១០០ លីត្រ កាក​ស្ករ ១ លីត្រ ស្រោច​គល់ បាញ់​ស្លឹក រៀងរាល់ ១០ ទៅ ១៥​ថ្ងៃ​ម្ដង ប្រើ​បាន​គ្រប់​ដំណាំ​ទាំងអស់ ។​

​ជី​ត្រី​ផ្អាប់ SM ១៤ ថ្ងៃ​អាច​ប្រើ​បាន ។ ក្រោយពី​ផ្អាប់​បាន​គ្រប់​ចំនួន​ថ្ងៃ​ហើយ យើង​បាន​សារធាតុ ដែលជា​អាហារ​រុក្ខជាតិ​រួមមាន​៖ NPK + TE + Hormone + glucose + vitamin +acid + Amino acid + Omega 3-6 + B1 B2 B12 B6 ព្រមទាំង បាក់​ធ័​រ​រៀ​ល្អ ពពួក​ផ្សិត ក្រុម​មិត្ត​រុក្ខជាតិ និង​ស្ទេ​ប​តូ​ខូ​ខ​ល ជា​សារធាតុ​ថ្នាំ​ផ្សះ (anti biotic) enzym ៕ ប្រភព​: អ៊ាង សុផល្លែត​