វិធី​ធ្វើ​ជី​សម្រាប់​ជំនួយ​ដំណាំ​យក​ស្លឹក​ឲ្យ​បាន​ផល​ល្អ​

570

+ ធាតុ​ផ្សំ​៖

– សណ្តែកសៀង ១​គីឡូក្រាម​

– សំបក​ផ្លែ​ម្នាស់​មាន​ចាស់​ជាប់​ខ្លះ ២​គីឡូក្រាម​

– ស្ករ​ងូ ៣​គីឡូក្រាម​
– ទឹក​ចំរាញ់​ពី​កូន​ចេក ១​លីត្រ (​យក​កូន​ចេក​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ រួច​លាយ​ជាមួយ​ស្ករ​ងូ​១​លីត្រ រក្សាទុក​វា​១០​ថ្ងៃ រួច​យក​ទឹក​វា​មក​ប្រើ​)
– ទឹកដូង ១០​លីត្រ​

– ធុង​ជ័រ​ដែលមាន​ចំណុះ​៣០​លីត្រ និង​មាន​គម្រប​។​

+ វិធី​ធ្វើ​៖

– ដាក់​សណ្តែកសៀង​ចូលក្នុង​ធុង រួច​ហាន់​សំបក​ម្នាស់​ជា​ចំណិត​តូចៗ​ដាក់ចូល​


– ដាក់​ស្ករ​ងូ ៣​គីឡូក្រាម ទឹក​ចំរាញ់​ពី​កូន​ចេក ១​លីត្រ ចូល​រួច​កូរ​ឲ្យ​សព្វ គ្រប​រក្សាទុក​រយៈពេល​១៤​ថ្ងៃ​។​

+ វិធី​ប្រើ​៖

– លាយ​ទឹក​ថ្នាំ​ខាងលើ ២​ស្លា​ព្រា​បាយ ជាមួយ​ទឹក​២០​លីត្រ ស្រោច​ជាប្រចាំ​លើ​ដំណាំ បន្លែ​ដាំ​យក​ស្លឹក​ផ្សេងៗ​។​


+ អត្ថប្រយោជន៍​៖

​ជួយ​ឲ្យ​ដំណាំ និង​បន្លែ​របស់​យើង​លូតលាស់​ស្លឹក​បានល្អ និង​ជំនួយ​ឬ​សរប​ស់វា​ផងដែរ ហើយ​វត្ថ​ធាតុ​ដើម​ងាយ​រក ចំណាយ​អស់​តិច ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ៕ អត្ថបទ​​៖ អ៊ាង សុផល្លែត