វិធី​ធ្វើ​ថ្នាំពុល​ធម្មជាតិ​សម្លាប់​សត្វល្អិត​បំផ្លាញ​ដំណាំ​

4100
ចែករម្លែក
  • 96
    Shares

+ ធាតុ​ផ្សំ​៖
– ម្ទេស ១ គីឡូ បុក​ឲ្យ​ម៉ដ្ឋ​

– ស្លឹក ឬ​សំបក​ស្តៅ ១​គីឡូ ដំ​ឲ្យ​ទក់​

– ស្លឹក​ទៀប ១ គីឡូ បុក​ឲ្យ​ម៉ដ្ឋ​

– សំបក​កន្ទួត ១ គីឡូ ដំ​ឲ្យ​ទក់​

– ខ្ទឹមស កន្លះ​គីឡូ បុក​ឲ្យ​ម៉ដ្ឋ​

– ស្ក​ត្នោត​រាវ ១​គីឡូ (​ពេល​លាយ​វា​ក្លាយជា​អ៊ី​អឹម​ដេញ​សត្វល្អិត​)

– ទឹក​ធម្មតា ២៥ លីត្រ​
– វ​ល្លិ៍ ឬ មើម​បណ្តូល​ពេជ្រ ១ គីឡូ ដំ​ឲ្យ​ទក់​

+ វិធី​លាយ​៖
​បុក​ធាតុ​ផ្សំ​ខាងលើ ហើយ​ដាក់​ត្រាំ ទឹក​ធម្មតា ទុក​រយៈពេល ១​ខែ អាច​ប្រើ​បាន​ហើយ ហើយ​កូរ​វា​មួយថ្ងៃ​ពីរដង​។​

+ វិធី​ប្រើ​៖
ពេល​ប្រើ ទឹក​ថ្នាំ ១​លីត្រ លាយ​នឹង​ទឹក ១៥​លីត្រ បាញ់​លើ​ដំណាំ​ណា​ដែល​ជួប ការបំផ្លាញ​ពី​សត្វល្អិត​ផ្សេងៗ​។


​សូម​ព្យាយាម​ប្រើប្រាស់​ថ្នាំ​សម្លាប់​ដែល​ផ្សំ​ពី​ធម្មជាតិ​ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ទទួលបាន​សុខភាព​ល្អ​ទាំង​អ្នក​ផលិត និង​អ្នកប្រើប្រាស់ ៕ ប្រភព​: អ៊ាង សុផល្លែត​