វិធី​ធ្វើ​ភេសជ្ជៈ​ផ្តល់ឱ្យមាន់​ធន់​នឹង​ជំងឺធ្ងន់ និង​ធំ​លូតលាស់​លឿន​

1850

+ របៀប​ធ្វើ​៖
– លាង​ប្រទាល​កន្ទុយក្រពើ​២​ធាង​ឲ្យ​ស្អាត ចិត​យក​សំបក​វា​ចេញ ហើយ​លាងជម្រះ​ជ័រ​វា​ចេញ​

– យកសា​ច់វា​ចិញ្ច្រាំ​ឲ្យ​ល្អិតៗ​រួច​លាយ​ជាមួយ​ទឹក​ប្រមាណ​៣​ឬ​៤​លីត្រ​

– យក​ល្បាយ​ទឹក​នេះ​ដាក់​ឲ្យ​មាន​ផឹក ហើយ​មួយចំនួនទៀត​អាច​យកទៅ​លាយ​ជាមួយ​ចំណី​ឲ្យ​វា​ស៊ី ទឹក​នេះ​អាច​ប្រើ​បានតែ​រយៈពេល​២៤​ម៉ោង​ទេ មិនត្រូវ​ទុក​យូរ​ជាង​នេះ​ទេ​។​

​លទ្ធផល ជួយ​ឱ្យមាន់​ធន់​នឹង​ជម្ងឺ បញ្ចុះ​កំដៅ បំបាត់​ស្ត្រេ​ស ស៊ី​ចំណី​បាន​ច្រើន ធំ​លូតលាស់​លឿន​ជាង​មាន់​ដែល​មិនបាន​ផឹក​ល្បាយ​ទឹក​ប្រទាល​កន្ទុយក្រពើ​។​

 



​ការ​ផ្សំ​ចំណី​សម្រាប់​មាន់​
+ វិធី​ផ្សំ​៖ បាយ គ្រាប់ពោត​កិន​តូចៗ ចំណី​មាន់ ផ្ទី ស្តៅ ដោយ​យក​បរិមាណ​១​គីឡូ​ស្មើរ​គ្នា និង​អំបិល​កន្លះ​ខាំ លាយ​ល្បាយ​ឲ្យ​សព្វ រួច​ដាក់​ឲ្យ​មាន់​ស៊ី ដោយ​លាយ​ជាមួយ​ទឹក​ថ្នាំ​ខាងលើ ៕ អ៊ាង សុផល្លែត​