វិធី​ធ្វើ​មេជី​ពី​ធម្មជាតិ សំរាប់​លាយ​ធ្វើ​ជី​នានា និង​អាច​ធ្វើជា​ថ្នាំ​សំរាប់​សត្វ​គ្រប់​ប្រភេទ ការពារ និង​ព្យាបាល​ដំណាំ​

678
ចែករម្លែក

​មេជី​ពី​ធម្មជាតិ​នេះ អាច​ប្រើ​សំរាប់​លាយ​ធ្វើ​ជី​នានា និង​អាច​ធ្វើជា​ថ្នាំ​សំរាប់​សត្វ​គ្រប់​ប្រភេទ ការពារ និង​ព្យាបាល​ដំណាំ​យើង​ផងដែរ ។​

​រូបមន្ត​: ផ្លែ ញ ចំនួន ៣​គីឡូក្រាម​

​ស្ករ រងូ ឬ​ស្ករត្នោត​ចំនួន ៣​លីត្រ ឬ ៣​គីឡូក្រាម​

​វិធី​ធ្វើ​: យក​ផ្លែ​ញ​លាង​ទឹក​អោយ​ស្អាត ហើយ​ហាន់​ចំណិត​ស្ដើង​តូច យក​ស្ករ​រងូ​ពាក់កណ្ដាល​មក ច្របល់​ចូល​អោយ​សព្វ​ហើយ​ដាក់ចូល​ទៅក្នុង​ធុង ចំណែក​ស្ករ​រងូ​ដែល​នៅសល់ ចាក់​ពីលើ រួច​គ្រប​បិត​ដោយ​ប្រើ​ក្រដាស និង​ចង​កៅស៊ូ​ការពារ​ការ​សាយភាយ​ឧស្ម័ន​ដែល​វា​នឹង​ចេញមក

​ក្រោយ​ការ​លាយ​មួយថ្ងៃ កូរ​ម្ដង រយៈពេល ២០​ថ្ងៃ​ទៅ ៣០ អាច​យកមកប្រើ​បាន ។​

របៀប​ប្រើ ១:១០០០ ៕ ​ប្រភព​: អ៊ាង សុផល្លែត​

#