វិធី​ធ្វើ​អាហារ​បន្ទន់​រុក្ខជាតិ ប្រយោជន៍ជួយ​ថាមពល ស្លឹក​ធំ ផ្លែ​ធំ រសជាតិ​ល្អ រុក្ខជាតិ​រឹងមាំ ធន​រោគ ធន​អាកាសធាតុ​!

308

វត្ថុធាតុដើម​៖
១. ប្រហុក​មួយ​កែវ​ទឹក​
២. ពងមាន់ ៣​គ្រាប់​
៣. ទឹក ២៥​លីត្រ​

​វិធី​លាយ​
– បំបែក​ពងមាន់​ចាក់​ចូល ហើយ​កូរ​ក្នុង​ទឹក ២៥​លីត្រ​
– ចាក់​ប្រហុក​មួយ​កែវ​ចូល​
– ច្រោះ​យកតែ​ទឹក​ដាក់ចូល​ធុង​បាញ់​

​វិធី​ប្រើ​
– ស្រោច​គល់ ឬ​បាញ់​ស្លឹក ៧-១០ ថ្ងៃ​ម្ដង ប្រយោជន៍ ជួយ​ថាមពល ស្លឹក​ធំ ផ្លែ​ធំ រសជាតិ​ល្អ


​សារប្រយោជន៍​នៃ​វត្ថុ​ធាតុ​ផ្សំ ពងមាន់ ពង​សរ​ជា​សារធាតុ​ចាប់​ស្លឹក ពង​ក្រហម កាលស្យូម វីតាមីន និង​ប្រូតេអ៊ីន ប្រហុក មាន​សូ​ឌី​យូ​ម ជួយ​ពង្រីក និង​ពង្រឹង​ស្លឹក​ធាង​ទង​ផ្កា​ផ្លែ ប្រូតេអ៊ីន ជា​អា​ម៊ី​ណូ​អាស៊ីត ជួយ​រុក្ខជាតិ​មាំ​ធន​រោគ ធន​អាកាសធាតុ ៕ ប្រភព​: អ៊ាង សុផល្លែត​