វិធី​នេះ គឺអាច​បន្ថយ​ដល់ ៧៧% នូវ​ហានិភ័យ​មហារីក​សួត​

1048
ចែករម្លែក

ការស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ លើ​ជនជាតិ​អាមេរិក ៥០.០០០ នាក់ បាន​រកឃើញ​វិធី​ដ៏​អស្ចារ្យ​ដែល​អាចជួយ​បន្ថយ​នូវ ៧៧% នៃ​ហានិភ័យ​មហារីក​សួត និង ៦១% នៃ​មហារីក​ពោះវៀន ។​

​ការស្រាវជ្រាវ​ផឹក​នាំ​ដោយ​បណ្ឌិត ខេ​ដឺ​រិ​ន ហាន​ឌី ម៉ា​សល ( Catherine Handy Marshal) ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​មហារីក នៅ​សកល​វិទ្យាល័យ ច​ន ហុក​គិ​ន ( John Hopkins )​បាន​បង្ហាញថា ការហាត់​ប្រាណ​មាន​ឥទ្ធិពល​ស្មាន​មិន​ដល់ ទៅលើ​សួត និង​ពោះវៀន​របស់​មនុស្ស​ម្នាក់ ។ ចំពោះ​ជំងឺមហារីក អ្នក​ព្យាយាម​ហាត់ប្រាណ​បំផុត អាច​បន្ថយ​ដល់ ៧៧%​នូវ ហានិភ័យ​មហារីក​សួត និង ៦១% មហារីក​ពោះវៀន ។​

​មូលហេតុ គឺ​ការហាត់​ប្រាណ​ឲ្យ​អាហារ​បន្លាស់​ទី​ងាយស្រួល​តាមផ្លូវ​រំលាយ​អា​ហរ​, ជួយ​បន្ថយ​ពេលវេលា​សារជាតិ​គីមី​គ្រោះថ្នាក់​ណា​នោះ ក្នុង​កាកសំណល់​របស់​មនុស្ស​ប៉ះពាល់​ជាមួយ​ពោះវៀន ហើយ​រឿងនេះ​ធ្វើ​ឲ្យ​ថយចុះ​ជំងឺមហារីក ។ ហាត់ប្រាណ​សម្រាប់​បេះដូង​, សួត​, ប្រព័ន្ធ​អង្គ​បដិបក្ខ​, ហើយ​ប្រការនេះ​ក៏​ជួយ​រុញច្រាន​ជំងឺ​ថយក្រោយ ។​

​ក្រៅពីនេះ ប្រសិន​ជ្រុល​កើត​មហារីក​ពោះវៀន​, អ្នក​ឧស្សាហ៍​ហាត់ប្រាណ​អាច​បន្ថយ​ដល់ ៨៩% ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ ។​

​នេះ​ជា​លទ្ធផល​មួយ​គួរ​ឲ្យ​ត្រេកអរ ព្រោះ​ជំងឺមហារីក​២​ខាងលើ ជា​ឃាតករ​គួរ​ឲ្យ​ខ្លាច​បំផុត​មួយ ៕ ប្រែ​សម្រួលៈ រតនៈ​

#