វិធី​បញ្ចុះទម្ងន់​មិនចាំបាច់​តម​រប​ស់ជន​ជាតិ ជប៉ុន​តែ​ក្នុង​៨​ម៉ោង​តើ​អ្នក​ចង់​សាកល្បង​ទេ​?

1553
ចែករម្លែក

​អ្នក​កំពុង​ចង់​បញ្ចុះទម្ងន់ តែ​ពិបាក​ក្នុងការ​តម​អាហារ​មែន​ទេ បើ​ដូច្នេះ ចូរ​អនុវត្តន៍​តាម​វិធី​បញ្ចុះទម្ងន់ មិន​បាំ​បាច់​តម​របស់​ជនជាតិ​ជប៉ុន ឬ​គេ ហៅថា “​វិធី​បញ្ចុះទម្ងន់​៨​ម៉ោង​” ដែល នឹង​ផ្តល់​ប្រសិទ្ធភាព​គួរ​ជាទី​ពេញចិត្ត ។​

​ឧទាហរណ៍​ប្រសិន​អ្នក​បរិភោគ អាហារ​ដំបូង​នៅ​ម៉ោង​៨​ព្រឹក​នោះ ការបរិភោគ​ចុងក្រោយ​ត្រូវតែ​មុន​ម៉ោង​។ រសៀល​, ក្នុងអំឡុង​ពេលនេះ អ្នក​អាច​បរិភោគ​សេរី ដោយ​មិនចាំបាច់ ត្រូវ​តមអ្វី​ឡើយ ។​
​ ​
​ដើម្បី​ត្រួតពិនិត្យ​វិធី​បញ្ចុះ ទម្ងន់​នេះ កម្មវិធី​ទូរទស្សន៍​របស់​ជប៉ុន បានឱ្យ​ស្ត្រី​បីនាក់ ចូលរួម ពិសោធន៍ ក្នុង​រង្វង់​ពីរ​សប្តាហ៍ ហើយ​កម្មវិធី​នេះ បានឱ្យ​ស្ត្រី​បីនាក់ មាន​អាយុ​ជាង​២០​ឆ្នាំ​, ជាង​៣០​ឆ្នាំ និង​ជាង​៤០​ឆ្នាំ ។ ក្នុង ពេល​ពិសោធន៍​, អ្នក​ទាំងបី​សុទ្ធតែ​ត្រូវបាន​បរិភោគ​ស្រេច តែ​ចិត្ត​មិន​កំហិត អំពី​បរិមាណ និង​គុណភាព តែ​ពេលវេលា​បរិភោគ​នេះ ត្រូវបាន​អនុញ្ញាត ឱ្យធ្វើ​តែ​ក្នុង​រង្វង់​៨​ម៉ោង ក្នុង​មួយថ្ងៃ ចំណែក​១៦​ម៉ោង​ទៀត ពួកគេ​មិនត្រូវ​បានឱ្យ​បរិភោគ​អ្វី ទាំងអស់​ក្រៅពី​ការ ទទួលទាន​ទឹក​តិច​បំផុត​២​លីត្រ ក្នុង​មួយថ្ងៃ ។​
​ ​
​រឿង​ដ៏​អស្ចារ្យ​បានកើត​ឡើង ក្រោយពីរ​សប្តាហ៍ ដោយ​ស្ត្រី​អាយុ​ជាង ២០​ឆ្នាំ បាន​ស្រក​ទម្ងន់ ពី​៨៣,៨ គីឡូក្រាម មក​នៅត្រឹម​៧៩,៥​គីឡូក្រាម, ស្ត្រី​អាយុ​ជាង​៣០​ក៏​ស្រ​កបាន​១​គីឡូ ក្រាម ទោះបី​ក្នុងអំឡុង​ពេលនេះ​ការបរិភោគ​ត្រឹមត្រូវ​ហើយក៏​មិន​ខំ​ហាត់ប្រាណ ។ រឿង​គួរឱ្យភ្ញាក់ផ្អើល បំផុត គឺ​ស្ត្រី​អាយុ​ជាង​៤០ បាន​ថយចុះ​ទំហំ ចង្កេះ​៩​សង់ទីម៉ែត្រ ។​
​ ​
“​វិធី​បញ្ចុះទម្ងន់​៨​ម៉ោង​” មាន ភាព​អស្ចារ្យ​ដូច្នេះ គឺ​ព្រោះតែ​ក្នុងអំឡុង ១៦​ម៉ោង មិន​បរិភោគ​អ្វី គឺជា​ពេលវេលា​ដែល​សរីរាង្គ​បំប្លែង​សារជាតិ ដ៏​ល្អប្រសើរ​បំផុត​, អាហារ​បន្សល់ទុក ក្នុង​ក្រពះ នឹង​ត្រូវបាន​សរីរាង្គ​រំលាយ ទាំងស្រុង ហើយ​ថាមពល​ត្រូវបាន បំប្លែង​ដាច់ខាត​, ផ្តើម​ពី​នោះ ទប់ស្កាត់ ការកកើត​ជាតិ​ខ្លាញ់ ។​
​ ​
​ប៉ុន្តែ​មាន​ចំណុច​សំខាន់​មួយ ក្នុង “​វិធី​បញ្ចុះទម្ងន់​៨​ម៉ោង​” នោះ​គឺ ត្រូវ​ទទួលទាន​ទឹក​ឱ្យ​ច្រើន ៕ ប្រែ​សម្រួល​: រតនៈ

#