វិធី​ប្រឆាំង​មហារីក​សុដន់​ងាយៗ តែ​ប្រសិទ្ធភាព​

404
ចែករម្លែក

​មហារីក​សុដន់​ជា​ជំងឺមហារីក​តែង​ជួបប្រទះ​បំផុត និង​បង្ក​ការស្លាប់​ជួរមុខ​នៅ​ស្ត្រី ។ ប៉ុន្តែ នេះ​ជា​ប្រភេទ​ជំងឺមហារីក​អាច​បង្ការ​, រកឃើញ​ឆាប់​, ព្យាបាល​ទាន់ ពេល​នាំមក​នូវ ប្រសិទ្ធភាព​យ៉ាងខ្ពស់ ។​

​បណ្ឌិត​វេជ្ជសាស្ត្រ Nayana Ambardekar សមាជិក​នៃ​សមាគម​វេជ្ជសាស្ត្រ​អាម៉េរិក ជាមួយនឹង​បទពិសោធន៍ ២០ ឆ្នាំ បានផ្តល់​ដំបូន្មាន​ដល់​ស្ត្រី​ដើម្បី​បន្ថយ​ហានិភ័យ​កើត​មហារីក​សុដន់ ។​

​ហាត់ប្រាណ​, លេង​កីឡា​

​ធ្វើ​សកម្មភាព​រាងកាយ​ជាប្រចាំ អាច​បន្ថយ​ហានិភ័យ​មហារីក​សុដន់​របស់​អ្នក ។ ស្ត្រី​គួរ​ហាត់ប្រាណ ឬ លេង​កីឡា ប្រមាណ ១៥០ នាទី ក្នុង​១​សប្តាហ៍ នៅ​កម្រិត​ល្មម ឬ ៧៥ នាទី ហាត់​នៅ​អាំង​តង់​ស៊ី​តេ​ខ្លាំង ។​

​បំពេញ​សារជាតិ​សរសៃ​

​តាម​ការស្រាវជ្រាវ​មួយចំនួន ស្ត្រី​បរិភោគ​ច្រើន​អាហារ​សម្បូរ​ជាតិ​សរសៃ​មាន​ហានិភ័យ​កើត​មហារីក​សុដន់​យ៉ាង​ទាប ។​

​បិទ​ភ្លើង​ពេល​គេង​យប់​

​គេង​បើកភ្លើង ធ្វើ​ឲ្យ​សរីរាង្គ​ពិបាក​សំយោគ melatonin, សារជាតិ​មួយ​ប្រឆាំង​ការកកើត​ដុំ​សាច់​មហារីក ។ អាស្រ័យ​ហេតុ​នោះ ស្ត្រី​ធ្វើការ​នៅពេល​យប់ ឬ រស់នៅ​តំបន់​មាន​ពន្លឺ​ច្រើន -​អាចមាន​ហានិភ័យ​មហារីក​សុដន់​ខ្ពស់ជាង ។​

បរិភោគ​បន្លែ​បៃតង​ច្រើន​

​ការស្រាវជ្រាវ​បង្ហាញ​ស្ត្រី​ដែល​បរិភោគ​បន្លែ​បៃតង​ច្រើន អាច​បន្ថយ ២០ ទៅ ៤០% អត្រា​កើត​មហារីក​សុដន់ ព្រោះ​ក្នុង​បន្លែ​បៃតង​សម្បូរ glucosinolate អាច​រារាំង​ការកើនឡើង​កោសិកា​មហារីក ។​

​មិន​ជក់បារី​

​បា​រិ​មាន​ពាក់ព័ន្ធ​ដល់​ហានិភ័យ​កើត​មហារីក​សុដន់​យ៉ាងខ្ពស់​, ពិសេស​នៅ​ស្ត្រី​វ័យក្មេង ។​

​មិន​ទទួលទាន​ស្រា​, ស្រា​បៀរ​

​ស្ត្រី​ដែល​ទទួលទាន​ស្រា ស្រា​បៀរ ពី ២ ទៅ ៣ ដង ក្នុង​១​ថ្ងៃ នោះ​ហានិភ័យ​កើត មហារីក​សុដន់​ខ្ពស់ជាង ២០% ប្រៀប​នឹង​អ្នក​មិន​ទទួលទាន ។ ប្រសិន នៅតែ​ចង់​ទទួល ទាន នោះ​មិនត្រូវ​ឲ្យ​លើសពី​១​កែវ ក្នុង​១​ថ្ងៃ​, ជាមួយនឹង​បរិមាណ​នេះ អ្នក​នៅតែមាន​ហានិភ័យ​កើត​ជំងឺ​តែ​អាច​តិចជាង ។ ដំបូន្មាន​ល្អ​បំផុត គឺ​មិនគួរ​ទទួលទាន ។​

​បំពេញ​វីតាមីន D

​ពេល​អ្នក​ពុំមាន​គ្រប់​វីតាមីន D ក្នុង​សរីរាង្គ ហានិភ័យ​កើត​មហារីក​សុដន់​អាច​កើនឡើង ។ ក្រៅពី​ការ​អាំង​ថ្ងៃ អ្នក​អាច​ទទួលទាន​អាហារ​មាន​ផ្ទុក​វីតាមីន D ដូចជា​ត្រី​សាល់​ម៉ុ​ន​, ទឹកដោះគោ ទឹកក្រូច​ពោធិសាត់​,… ។​

​គ្រប់គ្រង​ទម្ងន់​

​ពេល​អស់​រដូវ ប្រសិន​កើន​ទម្ងន់​ប្រមាណ ១០% នោះ​ហានិភ័យ​កើត​មហារីក​សុដន់​កើន​ពី ៣០ ទៅ ៥០% ។​

​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​

​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​មហារីក​អាមេរិក និង​អង្គការ​សុខភាព​ពិភពលោក (WHO): ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​តិច​បំផុត ៦ ខែ ដំបូង ពុំ​ត្រឹមតែ​ជួយ​ឲ្យ​ក្មេង​រីកចម្រើន​លូតលាស់​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​វិធានការ​មួយ​ប្រសិទ្ធភាព​បន្ថយ​ហានិភ័យ​មហារីក​សុដន់ ។​

​គួរ​បង្កើតកូន​ដំបូង​មុន​អាយុ ៣០ ឆ្នាំ​

​កើតកូន​ដំបូង មុន​អាយុ ៣០ ឆ្នាំ នឹងធ្វើ​ឲ្យ​កើន​ច្រើន​បរិមាណ Oestriol -​អ័រម៉ូន​មួយ​ជួយ​បន្ថយ​ហានិភ័យ​កើត​មហារីក​សុដន់​ទៅ​ថ្ងៃមុខ ៕ ប្រែ​សម្រួល​: រតនៈ​