វិធី​ប្រាំពីរ​នេះ​ជួយ​អ្នក​មិន​ជ្រីវជ្រួញ​គឺ​កាន់តែ​ស្អាត​

1350
ចែករម្លែក

​មិត្ត​នារី​ទាំងឡាយ​ដែល​ចង់ នៅ​ក្មេង ហើយ​មិន​ចង់​ចាស់​ឆាប់ អាច អនុវត្តន៍​តាម​វិធី​ទាំង ឡាយ​របស់ health.com.kh ខាងក្រោម​នេះ នោះអ្នកនឹង​អាច​ក្មេង​ជាង​វ័យ ជាមិនខានឡើយ ។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​គួរតែ​គ្រប់គ្រង​ពេលវេលាក្នុង​ការប្រើ​ទូរស័ព្ទ​ឱ្យបាន​ត្រឹមត្រូវ ។ នៅពេលដែល​អ្នក​ប្រើ​ក្នុងរយៈពេលយូរវា​នឹង​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ស្បែករបស់​អ្នក​យ៉ាង​ងាយ ។​
​ ​
​នៅពេល​ព្រឹកអ្នក​អាច​ញ៉ាំតែ​បាន ព្រោះ​វា​អាចជួយ​បន្តឹង​ស្បែកអ្នក​ឱ្យ​តឹង​បាន ។​
​ ​
​នៅពេលដែល​អ្នក​ឃ្លាន អ្នក អាច​ពិសា​ផ្លែឈើ​បាន ព្រោះ​វា​អាច ជួយ​ធ្វើឱ្យ​ស្បែក​អ្នក​ភ្លឺ ។​
​ ​
​អ្នក​គួរតែ​បរិភោគ​អាហារដែលមាន​ប្រូតេអ៊ីន ដូចជា ពងមាន់ ត្រី ឬ​បង្គារ​ជាដើម ព្រោះ​វា​អាចជួយការពារ​ស្បែក​អ្នក​ឱ្យនៅ​ក្មេងមិន​ងាយចាស់​ឡើយ ។​
​ ​
​អ្នក​គួរតែ​រក្សា​ទម្លាប់​ក្នុងការលាងមុខ​ឱ្យបាន​ស្អាត​នៅពេល​ព្រឹក និងយប់ ។ នៅពេលដែលមុខ​អ្នក​ស្អាតដោយ​គ្មាន​ធូលីនោះ​ស្បែក​អ្នក​នឹងមិនងាយ​ខូច​ឡើយ ។​

​នៅមុន​ពេលដែល​អ្នកចេញ​ក្រៅអ្នក​គួរតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ ទើប​អាចជួយ​ការពារ​ស្បែកអ្នក​មិន​ងាយ​ជ្រួញ និង​ខ្មៅក្រោយពេល​ត្រូវ​កម្តៅថ្ងៃ​ខ្លាំង ។​
​ ​
​ចុងក្រោយអ្នក​គួរតែ​ហាត់ប្រាណ​ឱ្យបាន​ច្រើន ទើប​ឈាម​ដើរ​បាន​ស្រួល​ថែមទាំង​អាច​កាត់បន្ថយ​ស្នា​មដក់ក្រោម​ភ្នែក​ទៀតផង ៕ ដោយ​៖ health.com.kh​