វិធី​ប្រើប្រាស់​ទឹកមូត្រ (​ទឹកនោម​) ធ្វើជា​ជី​ដាំ​ដំណាំ​

575

​ទឹកនោម​ដែល​យើង​បន្ទោ​របង់​ចោល​ជា​រៀងរាល់ថ្ងៃ គឺជា​ជី​អាច​ត្រូវបាន​យកមកប្រើ​សម្រាប់​ដាក់ ដំណាំ​បាន​យ៉ាង​ប្រសើរ បើសិនជា​យើង​ដឹង​ពី​របៀប​កែច្នៃ​។ កសិករ​ខ្មែរ​យើង​ដែលជា​អ្នក​ដាំ​ដំ​ណាខ្លះ បានដឹង​ពី​របៀប​ប្រើប្រាស់​ទឹកនោម​នេះ​យ៉ាង​ស្ទាត់ជំនាញ ។ ជាពិសេស​អ្នក​ដាំ​ថ្នាំជក់​នៅ​ខេត្ត​បាត់ ដំបង​កាលពីមុន​រប​ប​ខ្មែរក្រហម និង​ក្នុង​របប​ខ្មែរក្រហម​បាន​ប្រើប្រាស់​ទឹកនោម​ស្រោច​ធ្វើ​ឲ្យ​ដើម ថ្នាំជក់ ដុះ​លូតលាស់​ល្អ និង​ធ្វើ​ឲ្យ​ថ្នាំជក់​នោះ ”​ខ្លាំង​” (​ថ្នាំខ្លាំង​) មិន​សាប ។ អ្នក​ដាំ​ដំណាំ​បន្លែ​យក ស្លឹក​សឹង​ទទួលបាន​ជោគជ័យ​ដូចគ្នា ពីព្រោះ​ទឹកនោម​សម្បូរ​ដោយសារ​ធាតុ​អា​ស៊ូ​ត (​នី​ត្រូ​ហ្សែ​ន​) និង​សារធាតុ​រ៉ែ​ផ្សេងៗ​ជាច្រើន​ទៀត ។​

​របៀប​ប្រើ​មាន​ពីរ​យ៉ាង​:
​ទី​១-​លាយ​ទឹកនោម ១​លីត្រ​ជាមួយ​ទឹក​ធម្មតា​៥​លីត្រ ។ ត្រូវ​ប្រើ​វា​ភ្លាមៗ ក្នុង​ថ្ងៃ​តែមួយ ស្រោច​ទៅលើ​គល់​ដំណាំ​តែ​មិន​ស្រោច​លើ​ស្លឹក​ទេ ។​

​ទី​២- ក្នុង​ទឹក​នោះ ១០​លីត្រ​លាយ​អំបិល​ចំនួន ១០​ក្រាម ទុក​រយៈពេល ២៤​ម៉ោង ។ បន្ទាប់មក យក​ទឹកនោម​នោះ មក​លាយ​ជាមួយ​ទឹក​ធម្មតា​ចំនួន​២០​លីត្រ ទៅ​៣០​លីត្រ សម្រាប់​ស្រោច​ដំណាំ ឈើ​ហូប​ផ្លែ ដែលមាន​ដើម​ធំ ៕ ប្រភព​: អ៊ាង សុផល្លែត