វិធី​ប្រើ​ខ្ញី​ស្រស់​ដើម្បី​បន្ថយ​ការឈឺ​ខ្នង​ដ៏​មាន​ប្រសិទ្ធភាព​

1021
ចែករម្លែក

​ឈឺ​ខ្នង​ជា​ជំងឺ​មួយ​ក្នុងចំណោម​ជំងឺ​ទូទៅ​បំផុត តាម​ការប៉ាន់ស្មាន​លើ​ពិភពលោក តិច​បំផុត​មាន​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ធំ ៣០ នាក់ ត្រូវ​រង​ឥទ្ធិពល​ដោយ​ជំងឺ​នេះ ។​

​អាស្រ័យ​ទៅតាម​ប្រភេទ​ឈឺ​ខ្នង​ដែល​គេ​មាន​វិធី​ព្យាបាល​សមស្រប​ដូច​ជាះ​កាត់​, ព្យាបាល​ដោយ​ចលនា និង​ថ្នាំ​បន្ថយ​ការឈឺចាប់ ប៉ុន្តែ ការប្រើ​ថ្នាំ​បន្ថយ​ការឈឺចាប់​អាច​បង្ក​គ្រោះថ្នាក់​ឲ្យ​រយៈពេល​វែង ដូច្នេះ ការប្រើ​វិធានការ​ធម្មជាតិ ដើម្បី​ព្យាបាល​អា​ការៈឈឺ​ខ្នង នៅតែ​ល្អ​ជាង​ប្រើ​ថ្នាំ ។​

​មាន​ឱសថ​ធម្មជាតិ​មួយ​នៅក្នុង​ផ្ទះបាយ ដែល​យើង​ស្មាន​មិន​ដល់ អាចជួយ​ព្យាបាល​អា​ការៈឈឺ​ខ្នង យ៉ាង​មាន​ប្រសិទ្ធភាព នោះ​គឺ​មើម​ខ្ញី ។​

​ខ្ញី​ក្រៅពី​ប្រើ​ធ្វើជា​អាហារ វា​ក៏​អាចជួយ​ព្យាបាល​ជំងឺ​មួយចំនួន​ដូចជា​រំលាយ​អាហារ​, ទល់លាមក​, ឈឺពោះ​, ចង់​ក្អួត​… ។​ល​។​

​ខ្ញី​ក៏​អាច​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​, បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​, បញ្ចុះទម្ងន់​, ទប់ស្កាត់​មហារីក ប៉ុន្តែ ប្រសិទ្ធភាព​ព្យាបាល​អា​ការៈឈឺ​ខ្នង នោះ​ពុំ​សូវ​មាន​នរណា​បានដឹង ។​

​វិធី​ប្រើ​ខ្ញី​ព្យាបាល​អា​ការៈឈឺ​ខ្នង​៖ យក​ខ្ញី​ស្រស់ ២ ទៅ ៤ ក្រាម បន្ថែម​ចូលក្នុង​មុខម្ហូប​ប្រចាំថ្ងៃ ឬ ដាក់​ចូលក្នុង​ទឹកដោះគោ , តែ ឬ ទឹក​ក្តៅ ដើម្បី​ទទួលទាន ។​

​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក ប្រកាសថា ប្រើប្រាស់​តិច​បំផុត ២ ទៅ ៤ ក្រាម ខ្ញី​រាល់ថ្ងៃ អាចជួយ​បន្ថយ​អា​ការៈឈឺ​ខ្នង​យ៉ាង​ប្រសិទ្ធភាព ហើយ​គេ​មិនបាច់​បារម្ភ​ពី​ឥទ្ធិពល​បន្ទាប់បន្សំ​ដូចជា​ការប្រើ​ថ្នាំពេទ្យ ។​

​ប៉ុន្តែ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ព្យាបាល ចូរ​គួបផ្សំ​ជាមួយ​របប​ទទួលទាន​១​ត្រឹមត្រូវ​, ហាត់ប្រាណ​ជាប្រចាំ និង​រក្សា​ទម្ងន់​ឲ្យ​សមល្មម ៕ ប្រែ​សម្រួល​: រតនៈ​